ព័ត៌មានអន្ដរជាតិ
អតីតភរិយាមហាសេដ្ឋី Bill Gates លែងផ្តល់ប្រាក់សប្បុរសធម៌ជូនមូលនិធិ ក្រោយលែងលះស្វាមី
អតីតភរិយាមហាសេដ្ឋី Bill Gates នឹងមិនផ្តល់ប្រាក់ឧបត្ថម្ភសប្បុរសធម៌ទៅឱ្យមូលនិធិ Gates បន្ថែមនោះទេ បន្ទាប់ពីលោកស្រីលែងលះស្វាមី។
លោកស្រី Melinda Gates និយាយថា ខ្លួននឹងលែងផ្តល់ប្រាក់ចំនួន ១៥ពាន់លានដុល្លារដែលលោកស្រីធ្លាប់ផ្ដល់ជាមួយលោក Bill Gate ដល់មូលនិធិ Bill & Melinda Gates ទៀតហើយ ក្រោយពីចែកផ្លូវគ្នា។

ប្រភពពីមនុស្សជិតស្និទ្ធរបស់លោកស្រី Melinda បានប្រាប់កាសែត Wall Street Journal ថា បន្ទាប់ពីលែងលះគ្នាជាផ្លូវការ លោកស្រី Melinda បានទទួលទ្រព្យសម្បត្តិប្រហែល ៦៥ពាន់លានដុល្លារ ខណៈមុនពេលប្រេះឆាចំណងអាពាហ៍ពិពាហ៍ លោកស្រីនិងអតីតស្វាមីបានសន្យាផ្តល់ប្រាក់ ១៥ពាន់លានដុល្លារជូនដល់មូលនិធិ Gates ដែលជាមូលនិធុិជួយដល់ស្ត្រី កុមារ និងក្រុមជនក្រីក្រនៅក្នុងសហរដ្ឋអាមេរិក និងកន្លែងផ្សេងទៀតនៅលើពិភពលោក។ មុនចែកផ្លូវគ្នា អតីតគូស្នេហ៍មួយគូនេះ បានសន្យាផ្ដល់ប្រាក់ជូនមូលនិធិ នៅខែកក្កដា ឆ្នាំ២០២១ ប៉ុន្តែបន្ទាប់ពីពួកគេបានប្រកាសលែងលះ កាលពីខែឧសភា លោកស្រី Melinda បែរជាច្រានចោលការសន្យាទៅវិញ។

ជុំវិញបញ្ហានេះ មូលនិធិ Gates មិនទាន់ចេញមុខបកស្រាយជាមួយអ្នកសារព័ត៌មាននៅឡើយទេ ស្របពេលដែលលោក Bill Gates ក៏មិនបានឆ្លើយតបអ្វីដូចគ្នា។
យ៉ាងណាមិញ ក្នុងនាមជាប្រធានមូលនិធិ ទោះមិនបានផ្ដល់ប្រាក់តាមការសន្យាពីមុន ក៏លោកស្រី Melinda ប្ដេជ្ញាជួយតាមលទ្ធភាព ខណៈលោកស្រីបានបង្ហើបផងដែរថា ខ្លួនអាចលាលែងពីតំណែងនៅឆ្នាំ ២០២៣ ប្រសិនបើលោកស្រី និងលោក Bill មិនអាចធ្វើការជាមួយគ្នាទៀតបាន៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រវត្តិអតីតភរិយាមហាសេដ្ឋី Bill Gates ដែលជាស្ត្រីឆ្នើមលើការងារមនុស្សធម៌
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


