ព័ត៌មានអន្ដរជាតិ
បាក់ដីនៅ កូឡុំប៊ី សម្លាប់មនុស្ស ១១នាក់
ការបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបានសម្លាប់មនុស្សចំនួន១១នាក់ នៅកណ្តាលប្រទេសកូឡុំប៊ី។
មនុស្សចំនួន៣៥នាក់ផ្សេងទៀត បច្ចុប្បន្នកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ បន្ទាប់ពីផ្ទះជាច្រើនខ្នងត្រូវវាយប្រហារក្នុងក្រុង Dosquebradas ខេត្ត Risaralda កាលពីថ្ងៃអង្គារទី៨ខែកុម្ភៈ។

មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសកូឡុំប៊ីបាននិយាយថា ក្រុមជួយសង្គ្រោះបាននិងកំពុងស្វែងរកក្នុងដីភក់ ដើម្បីរកអ្នកនៅរស់រានមានជីវិតបន្ថែមទៀត។
ស្របពេលជាមួយគ្នានោះ មានការភ័យខ្លាចថា ចំនួនអ្នកស្លាប់នឹងកើនឡើងបន្ថែមទៀត។

ការរអិលបាក់ដី គឺជារឿងធម្មតានៅក្នុងប្រទេសកូឡុំប៊ី ហើយផ្ទះដែលសង់នៅលើភ្នំដ៏ចោត គឺមានហានិភ័យខ្លាំង ជាពិសេសក្នុងរដូវវស្សា។
ក្នុងឆ្នាំ២០១៩ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពចំនួន១១នាក់ ដែលកប់ក្នុងភក់បន្ទាប់ពីការរអិលបាក់ដីបានវាយប្រហារទីក្រុង Rosas របស់ប្រទេសកូឡុំប៊ី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ បាក់ដីនៅ អេក្វាទ័រ ស្លាប់២២នាក់ និងរបួសជិត ៥០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026


