ព័ត៌មានអន្ដរជាតិ
បាក់ស្រុតអគារកំពុងសាងសង់នៅប្រទេសថៃ បណ្ដាលឱ្យកម្មករ ៣ នាក់ស្លាប់ និងរបួស ៤ នាក់
ប្លង់សេ នៃអគារសំណង់មួយកន្លែង បានបាក់ស្រុតស្ទើរទាំងស្រុង បណ្តាលឱ្យសង្កត់ទៅលើកម្មករដែលកំពុងបំពេញការងារនៅខាងក្រោម រងរបួសធ្ងន់៤នាក់ និងបាត់បង់ជីវិតចំនួន៣នាក់ ខណៈដែលអគារនេះកំពុងចាក់បេតុងនៅខាងលើ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២រសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្នុងទីតាំងសំណង់មួយកន្លែងជាប់ផ្លូវព្រះរាម៤ ក្នុងខ័ណ្ឌឡុំភីនី ទីក្រុងបាងកក ប្រទេសថៃ។
យោងតាមប្រភពបានបញ្ជាក់ថា នៅមុនពេលកើតហេតុ គឺជាពេលដែលកំពុងចាក់ប្លង់សេនៅជាន់ខាងលើ ក៏ស្រាប់តែមានជ្រុងមួយបានបាក់ស្រុតចុះទៅខាងក្រោម បណ្តាលអោយសង្កត់ទៅលើកម្មករដែលកំពុងធ្វើការ ដែលជាក់ស្តែងនៅពេលនោះមានកម្មករស្លាប់ចំនួន៣នាក់ និងរងរបួសធ្ងន់ចំនួន៤នាក់ ដែលគេនៅមិនទាន់ដឹងថា មានកម្មករខ្មែរដែរឬយ៉ាងណានោះទេ ព្រោះនៅក្នុងទីតាំងនេះក៏មានកម្មករខ្មែររាប់រយនាក់ផងដែរ។

គួរបញ្ជាក់ថា អគារដែលកំពុងសាងសង់នេះ គឺទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុន អ៊ីតាលៀន-ថៃ ឌីវើឡុបពើមែន ចាំកាត់ ដែលជាគម្រោងអភិវឌ្ឍន៍នៅលើផ្ទៃដី ១០៤ រ៉ៃ និងត្រូវចំណាយថវិកាប្រមាណ ១២០.០០០ លានបាត។
ក្រោយកើតហេតុ ទាំងសមត្ថកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធ ពិសេសអង្គភាពជំនាញ កំពុងចុះសិក្សាលើបញ្ហានេះ៕

អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


