ព័ត៌មានអន្ដរជាតិ
បងប្អូនអតីតអ្នកប្រដាល់ត្រកូល Klitschko ព្រមានកាន់អាវុធប្រយុទ្ធជាមួយ រុស្ស៊ី
អតីតម្ចាស់ខ្សែក្រវាត់ប្រដាល់ទម្ងន់ធ្ងន់ និងជាអភិបាលក្រុង Kyiv នៃរដ្ឋធានីអ៊ុយក្រែនលោក Vitali klitschko បានព្រមានថា គាត់នឹងប្រយុទ្ធជាមួយរុស្ស៊ី បន្ទាប់ពីការវាយប្រហារមកលើអ៊ុយក្រែន ។

លោក Vitali klitschko បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ទៅកាន់លោក Putin ខណៈដែលកងកម្លាំងរបស់លោកកំពុងព្យាយាមចូលទៅកាន់រដ្ឋធានីរបស់ប្រទេសតាមរយៈទីតាំងនៃរោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl ដែលពួកគេបានរឹបអូសកាលពីពេលថ្មីនេះ ។
ថ្លែងជាមួយទូរទស្សន៍ ITV លោក Vitali klitschko ត្រូវបានសួរថាតើគាត់នឹងចូលរួមជាមួយជនស៊ីវិលក្នុងការប្រយុទ្ធ និងកាន់អាវុធឬអត់, លោកបានឆ្លើយថា “ខ្ញុំមិនមានជម្រើសផ្សេងទេ។ ខ្ញុំត្រូវតែធ្វើវា ហើយខ្ញុំនឹងកាន់អាវុធប្រយុទ្ធ ។ ខ្ញុំជឿជាក់លើអ៊ុយក្រែន ខ្ញុំជឿជាក់លើប្រទេសរបស់ខ្ញុំ ហើយខ្ញុំជឿជាក់លើប្រជាជនរបស់ខ្ញុំ” ។

ចំណែកបងប្រុសបង្កើតរបស់គាត់ គឺអ្នកប្រដាល់ Wladimir Klitschko បានសរសេរថា “ពិភពលោកកំពុងមើលឃើញថាការស្លាប់របស់ចក្រពត្តិនិយមមួយនេះមិនត្រឹមតែសម្រាប់អ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែគឺពិភពលោកទាំងមូល ហើយទុកប្រវត្តិសាស្ត្រនេះជាមេរៀនមួយដើម្បីកុំឲ្យកើតឡើងដដែលៗ ។
ទន្ទឹមនោះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអះអាងថា ការវាយប្រហាររបស់រុស្ស៊ីប្រហែលជាបានបំផ្លាញអតីតរោងចក្រនុយក្លេអ៊ែរ Chernobyl ដែលអាចបណ្តាលឲ្យធូលីវិទ្យុសកម្មរាលដាលពាសពេញអឺរ៉ុប ។

យោងតាមទូរទស្សន៍ NBC បានឲ្យដឹងថា ការប្រយុទ្ធគ្នារវាងកងកម្លាំងអ៊ុយក្រែន និងរុស្ស៊ីនៅក្នុងតំបន់នៅភាគខាងជើងនៃប្រទេសប្រហែលជានាំឲ្យមានការខូចខាតធ្ងន់ធ្ងរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Daily Star
ចុចអាន ៖ ស្លាប់ និងរបួសរាប់រយនាក់ បន្ទាប់ពី រុស្ស៊ី បាញ់មីស៊ីល ដ៏សាហាវទៅ អ៊ុយក្រែន (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៨ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


