ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនឯកជនធំៗជាច្រើនកំពុងប្រើយន្តការបែបទណ្ឌកម្មលើរុស្ស៊ី
ក្រុមហ៊ុនយន្តហោះ Boeing បានផ្អាកការថែទាំ និងផ្គត់ផ្គង់បច្ចេកទេសសម្រាប់អាកាសចរណ៍រុស្ស៊ី ហើយក្រុមហ៊ុនថាមពលអាមេរិក Exxon Mobil បាននិយាយថា ខ្លួននឹងចាកចេញពីប្រទេសរុស្ស៊ី ដែលនេះចូលរួមជាមួយក្រុមហ៊ុនរបស់ប្រទេសលោកខាងលិចជាច្រើនក្នុងចំណាត់ការបែបទណ្ឌកម្មលើរដ្ឋាភិបាលទីក្រុងមូស្គូជុំវិញការវាយប្រហារលើប្រទេសអ៊ុយក្រែន។
ក្រុមហ៊ុនយន្តហោះ Airbus ក៏ឈប់បញ្ជូនគ្រឿងបន្លាស់ទៅរុស្ស៊ី និងការគាំទ្រអាកាសចរណ៍រុស្ស៊ី ប៉ុន្តែបាននិយាយថា ខ្លួនបានកំពុងវិភាគថាតើមជ្ឈមណ្ឌលវិស្វកម្មមូស្គូរបស់រុស្ស៊ីអាចបន្តផ្តល់សេវាកម្មទៅអតិថិជនក្នុងស្រុកស្ថិតក្រោមទណ្ឌកម្មរបស់ប្រទេសលោកខាងលិចរបៀបណា។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បាននិយាយថា ខ្លួនបានឈប់លក់ទូរសព្ទ iPhones និងផលិតផលផ្សេងៗទៀតនៅរុស្ស៊ីហើយ ខណៈក្រុមហ៊ុនរថយន្ត Ford Motor ក៏បានចូលរួមជាមួយក្រុមហ៊ុនផលិតរថយន្តផ្សេងៗទៀតក្នុងការផ្អាកប្រតិបត្តិការនៅរុស្ស៊ី។
ប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើរុស្ស៊ីចាប់តាំងពីប្រទេសនេះបានប្រហារលើអ៊ុយក្រែនកាលពីសប្តាហ៍មុន ករួមទាំងការបិទធនាគាររុស្ស៊ីមួយចំនួនរហូតដល់បណ្តាញទូទាត់ហិរញ្ញវត្ថុសកល SWIFT ទៀតផង។
អាកាសចរណ៍ជប៉ុន Japan Airlines និងក្រុមហ៊ុន ANA Holdings បាននិយាយថា ពួកគេបានកំពុងពិចារណាផ្លូវហោះហើរដែលគេចចេញពីរុស្ស៊ី។
ចំណែកក្រុមហ៊ុនដឹកជញ្ជូនដូចជា Maersk, Hapag Lloyd និង MSC ជាដើមក៏បានផ្អាកការកក់សំបុត្រទាំងទៅនិងមកពីរុស្ស៊ី ដែលពេលនេះកំពុងក្លាយជាប្រទេសត្រូវបានបិទផ្លូវពាណិជ្ជកម្មទូទាំងពិភពលោក។ ទណ្ឌកម្មក៏កំពុងច្របាច់កវិស័យអាកាសចរណ៍របស់រុស្ស៊ីផងដែរ។

ក្រុមហ៊ុនយន្តហោះ Boeing បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានកំពុងផ្អាកប្រតិបត្តិការ ខណៈក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតក៏ប្រឈមនឹងការរឹតបន្តិងកំពុងកើនឡើងពីអឺរ៉ុប និងអាមេរិកលើកិច្ចព្រមព្រៀងជាមួយអតិថិជនរុស្ស៊ី ដែលធ្វើឲ្យប៉ះពាល់ដល់ការជួលយន្តហោះ ការនាំចេញយន្តហោះថ្មី និងការផ្គត់ផ្គង់គ្រឿងបន្លាស់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


