ព័ត៌មានអន្ដរជាតិ
ធ្លាយព័ត៌មាន៖ រុស្ស៊ី ត្រូវរង់ចាំដល់ចប់អូឡាំពិក ទើបវាយលុកអ៊ុយក្រែន ព្រោះខ្លាច ចិន ខឹង (មានវីដេអូ)
មន្ត្រីអាមេរិកម្នាក់បាននិយាយកាលពីថ្ងៃពុធទី០២ខែមីនាថា របាយការណ៍ចារកម្មលោកខាងលិចបានបង្ហាញថា កាលពីដើមខែកុម្ភៈ មន្ត្រីចិនបានស្នើឲ្យមន្ត្រីជាន់ខ្ពស់រុស្ស៊ី ត្រូវរង់ចាំរហូតដល់ចប់ព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉េកាំងសិន មុននឹងបើកការលុកលុយចូលប្រទេសអ៊ុយក្រែន។

ស្របពេលជាមួយគ្នានោះ មន្ត្រីអាមេរិកបានចាត់ទុករបាយការណ៍នេះ ថាអាចជឿទុកចិត្តបាន ប៉ុន្តែព័ត៌មានជាក់លាក់របស់វា កំពុងរង់ចាំការបកស្រាយ។ នេះបើយោងតាមប្រភពមួយដែលដឹងពីព័ត៌មានសម្ងាត់។
ទោះបីជាការស្នើសុំនេះត្រូវបានធ្វើឡើងអំឡុងពេលដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំងសម្រាប់ពិធីបើកកីឡាអូឡាំពិក ជាកន្លែងដែលលោកជួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង ក៏ដោយ ប៉ុន្តែគេមិនច្បាស់ទេថាតើលោក ពូទីនបាននិយាយរឿងនេះ ជាមួយលោក ស៊ី ដោយផ្ទាល់ឬក៏អត់។
នៅពេលនោះ មន្ត្រីចារកម្មលោកខាងលិច បានឃ្លាំមើលយ៉ាងប្រយ័ត្នប្រយែងចំពោះការបង្កើនកងទ័ពរបស់លោកពូទីននៅតាមព្រំដែនអ៊ុយក្រែន ហើយគិតទុកថា លោកពូទីនអាចពន្យារពេលសកម្មភាពយោធារហូតដល់ក្រោយព្រឹត្តិការណ៍អូឡាំពិក ដើម្បីចៀសវាងការខឹងសម្បាពីសំណាក់ប្រទេសចិន។

បន្ទាប់ពីជំនួបរបស់លោក ពូទីន និង ស៊ី នៅខាងក្រៅព្រឹត្តិការណ៍នោះ ទីក្រុងមូស្គូ និងប៉េកាំង បានចេញសេចក្តីថ្លែងការណ៍រួមដោយប្រកាសថា ភាពជាដៃគូរបស់ប្រទេសទាំង២គឺ “គ្មានដែនកំណត់” ហើយថ្កោលទោសការពង្រីករបស់អង្គការណាតូ។ សេចក្តីថ្លែងការណ៍នោះបានបង្កើនការព្រួយបារម្ភដល់លោកខាងលិច អំពីសម្ព័ន្ធភាពដែលកំពុងរីកចម្រើនរវាងចិន និងរុស្ស៊ី។
ទោះបីជាយ៉ាងណាក៏ដោយ លោក Liu Pengyu អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បាននិយាយថា “ការអះអាងដែលបានលើកឡើងនៅក្នុងរបាយការណ៍ពាក់ព័ន្ធនោះ គឺជាការគិតទុកដោយគ្មានមូលដ្ឋាន ហើយមានគោលបំណងដាក់ការស្តីបន្ទោស និងលាបពណ៌ប្រទេសចិន”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ លោក Macron៖ ពិភពលោកមិនមែនធ្វើសង្គ្រាមជាមួយរុស្ស៊ីទេ តែជាមួយ Putin
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


