ព័ត៌មានអន្ដរជាតិ
ប៉ូលិសបាញ់សម្លាប់ខ្មាន់កាំភ្លើងម្នាក់នៅវិហារមួយក្នុងទីក្រុងញូវយ៉ក
ប៉ូលិសបានបាញ់សម្លាប់ខ្មាន់កាំភ្លើងម្នាក់នៅឯវិហារ St. John the Divine ក្នុងទីក្រុងញូវយ៉ក បន្ទាប់ពីការប្រគំតន្ត្រីមុនថ្ងៃបុណ្យណូអែលកាលពីរសៀលថ្ងៃអាទិត្យ ។
យោងទៅតាមសំដីរបស់ប៉ូលិសបានឲ្យដឹងថា ក្រុមចម្រៀងមួយក្រុមកំពុងតែឈរនៅលើជណ្តើរវិហារ នៅពេលដែលជនសង្ស័យចូលទៅកន្លែងកើតហេតុដោយមានកាំភ្លើងខ្លី ២ ដើម និងបានបាញ់ទៅលើអាកាស ។

ប្រភពពីប៉ូលិសបាននិយាយថា មន្រ្តីនាយកដ្ឋានប៉ូលិសទីក្រុងញូវយ៉ក (NYPD) ២ នាក់ និងទាហានម្នាក់ដែលមានវត្តមាននៅទីនោះបានបើកការបាញ់ប្រហារទៅលើខ្មាន់កាំភ្លើងដោយបាញ់ចំក្បាល ។
លោក John Grimpel អ្នកនាំពាក្យរបស់ NYPD បានប្រាប់ទូរទស្សន៍ CNN ថា “មានការប្រគុំតន្ត្រីមួយចំនួននៅលើជណ្តើររបស់ព្រះវិហារ ហើយមានការបាញ់ប្រហារជាលក្ខណៈបុគ្គល ខណៈមន្រ្តីដែលនៅកន្លែងកើតហេតុបានបាញ់តបតជាមួយខ្មាន់កាំភ្លើងវិញផងដែរ” ។

ប្រភពពីសមត្ថកិច្ចបានប្រាប់ CNN ថា ខ្មាន់កាំភ្លើងដែលជាបុរសមានអាយុជាង ៥០ ឆ្នាំត្រូវបានប្រកាសថាបានស្លាប់នៅមន្ទីរពេទ្យ St. Luke នៅរសៀលថ្ងៃអាទិត្យ ។
ចំណែកស្នងការប៉ូលិស NYPD លោក Dermot Shea បាននិយាយថា អាវុធពាក់កណ្តាលស្វ័យប្រវត្តិចំនួន ២ ដើមត្រូវបានយកចេញពីកន្លែងកើតហេតុរួមនឹងកាបូបដែលគេជឿជាក់ថាជារបស់ជនសង្ស័យដែលផ្ទុកប្រេងសាំង ខ្សែភ្លើង ខ្សែពួរ កាំបិតជាច្រើន និងព្រះគម្ពីរគ្រិស្តសាសនា ហើយជនសង្ស័យកំពុងស្រែកថា “សម្លាប់ខ្ញុំ!” ។

នាយកដ្ឋានប៉ូលិសទីក្រុងញូវយ៉ក (NYPD) នឹងបន្តពិនិត្យមើលរូបភាពកាមេរ៉ាដែលបំពាក់នូវដងខ្លួនរបស់ប៉ូលិស ហើយឧប្បត្តិហេតុកំពុងស្ថិតក្នុងការស៊ើបអង្កេត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNN
ចុចអាន ៖ រំភើប! វ៉ាក់សាំងកូវីដ របស់ក្រុមហ៊ុន Pfizer-BioNTech ទៅដល់កាណាដា ហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


