ព័ត៌មានអន្ដរជាតិ
ចម្លែក! នៅសុខៗគ្រឿងអលង្ការអណ្តែតមកទើរលើឆ្នេរ ផ្អើលមួយភូមិទៅរើស
វាពិតជាអាថ៌កំបាំងណាស់នៅពេលគ្រឿងអលង្ការមានតម្លៃជាច្រើនត្រូវបានគេឃើញរាយប៉ាយលើឆ្នេរសមុទ្រក្នុងភូមិនេសាទក្រីក្រមួយនៅប្រទេស វេណេហ្ស៊ូអេឡា។

អ្នកភូមិ Guaca ប្រមាណ២,០០០នាក់បានសម្រុកទៅស្វែងរកកំណប់ទ្រព្យនិងបានជីកកកាយដីខ្សាច់។
ចាប់តាំងពីចុងខែកញ្ញាមក ពួកគេបានរកឃើញគ្រឿងអលង្ការ ខ្សែដៃមាស ប្រាក់និងពេជ្ររាប់រយនិងមាសទាំងដុំៗដែលផុសមកលើឆ្នេរខ្សាច់។

មានរបាយការណ៍ថា អ្នកខ្លះបានលក់គ្រឿងអលង្ការដែលពួកគេរកឃើញបានក្នុងតម្លៃរហូតដល់ទៅ១,៥០០ដុល្លារឯណោះ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ DNYUZ។

គ្មាននរណាម្នាក់ដឹងថា មាសទាំងនេះមកពីណាហើយវាអណ្តែតមកទើររប៉ាត់រប៉ាយលើឆ្នេរខ្សាច់ប្រវែងរាប់រយហ្វីតនេះដោយរបៀបណានោះទេ។

ភូមិ Guaca ធ្លាប់ជាមជ្ឈមណ្ឌលឧស្សាហកម្មកែច្នៃត្រីរបស់ប្រទេសវេណេហ្ស៊ូអេឡាតែឥឡូវនេះស្ថិតនៅក្នុងភាពក្រីក្របន្ទាប់ពីការបិទរោងចក្រវេចខ្ចប់ត្រីតូចៗភាគច្រើនរបស់ខ្លួន។

ឧបទ្វីប Paria ដែលជាទីតាំងរបស់ឆ្នេរខ្សាច់នេះគឺជាកន្លែងដែល Christopher Columbus មកដល់ដំបូងនៅឆ្នាំ១៤៩៨៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ សហរដ្ឋអាមេរិកគំរាមកម្ទេចមីស៊ីលដែលដឹកពីអ៊ីរ៉ង់ទៅវេណេហ្ស៊ូអេឡា
ចុចអាន៖ ថ្មធម្មជាតិ ៦០០០ ឆ្នាំ Lapis Lazuli នាំសំណាង យសស័ក្តិ និងការគោរពស្រលាញ់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


