ព័ត៌មានអន្ដរជាតិ
អាមេរិក និងចិន ជួបប្រជុំគ្នា ចំពេលមានភាពតានតឹងលើបញ្ហា រុស្ស៊ី
សហរដ្ឋអាមេរិក និងចិន បានបញ្ជូនជំនួយការកំពូល ទៅជួបប្រជុំគ្នាក្នុងទីក្រុង រ៉ូម ប្រទេសអ៊ីតាលី នៅថ្ងៃចន្ទទី១៤ខែមីនានេះ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរជុំវិញសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដោយសហរដ្ឋអាមេរិកនិយាយថា រុស្ស៊ីបានស្នើសុំឲ្យចិនផ្តល់ឧបករណ៍យោធា ដើម្បីជួយជំរុញយុទ្ធនាការរបស់ខ្លួន។

មុនកិច្ចចរចានេះ ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan បានព្រមានចិនដោយចំហរ កុំជួយរុស្ស៊ីឲ្យគេចពីការដាក់ទណ្ឌកម្មពីពិភពលោកឲ្យសោះ។ លោកបានថ្លែងថា “យើងនឹងមិនអនុញ្ញាតឲ្យរឿងនេះកើតឡើងដាច់ខាត”។
គួរបញ្ជាក់ថា ការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន បានធ្វើឲ្យប្រទេសចិន ត្រូវប្រឈមមុខជាមួយដៃគូពាណិជ្ជកម្មធំបំផុតទាំងពីរគឺសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ប្រទេសចិនត្រូវការចូលទៅកាន់ទីផ្សារទាំងនោះ ប៉ុន្តែខ្លួនក៏បានបង្ហាញការគាំទ្រទីក្រុងមូស្គូផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ គ្រាប់បែកយក្សរបស់ រុស្ស៊ី ធ្លាក់មិនផ្ទុះ, អ្នកជំនាញអ៊ុយក្រែន ស្ទូច ដាក់ឡាន យ៉ាងប្រយ័ត្នបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


