ព័ត៌មានអន្ដរជាតិ
លោក បៃដិន ប្រកាស “ទិវាភពផែនដី” ថ្ងៃទី ២២ ខែមេសា នេះ
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចេញសេចក្តីប្រកាសថ្ងៃទី ២២ ខែមេសា នេះជា “ទិវាភពផែនដី” ខណៈដែលលោកលើកទឹកចិត្តជនជាតិអាមេរិកឲ្យទទួលយកសកម្មភាព និងការអនុវត្តដែលនឹងជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ ។

បើយោងតាមគេហទំព័រ EarthDay.org បានឲ្យដឹងថា ទិវាភពផែនដី គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលប្រារព្ធឡើងដំបូងក្នុងឆ្នាំ ១៩៧០ ក្នុងគោលបំណងគាំទ្រដល់ការការពារបរិស្ថាន ខណៈព្រឹត្តិការណ៍ទិវាផែនដីនៅថ្ងៃសុក្រនេះត្រូវបានគេរំពឹងថា នឹងប្រារព្ធឡើងនៅក្នុងប្រទេសជាង ១៩០ និងមានមនុស្សមួយពាន់លាននាក់ចូលរួម ។
សេចក្តីថ្លែងការណ៍ដែលចេញដោយសេតវិមានកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា “ខ្ញុំ Joseph R. Biden Jr. ប្រធានាធិបតីសហរដ្ឋអាមេរិក ព្រោះតែសិទ្ធិអំណាចដែលប្រគល់ឲ្យខ្ញុំដោយរដ្ឋធម្មនុញ្ញ និងច្បាប់របស់សហរដ្ឋអាមេរិក សូមប្រកាសថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២២ នេះជាទិវាភពផែនដី” ។

លោកបន្តថា “ខ្ញុំលើកទឹកចិត្តជនជាតិអាមេរិកទាំងអស់ឲ្យចូលរួមក្នុងកម្មវិធី និងសកម្មភាពដែលនឹងធ្វើឲ្យការយល់ដឹងរបស់ពួកគេកាន់តែស៊ីជម្រៅអំពីការការពារបរិស្ថាន និងភាពបន្ទាន់នៃការប្រែប្រួលអាកាសធាតុ” ។
លោក បៃដិន ក៏បានពិភាក្សាអំពីផលប៉ះពាល់ដ៏អាក្រក់នៃការអសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយគ្រោះមហន្តរាយអាកាសធាតុ និងអាកាសធាតុធ្ងន់ធ្ងរដូចជា ទឹកជំនន់ ខ្យល់ព្យុះ ព្យុះកំបុតត្បូង ភ្លើងឆេះព្រៃ និងគ្រោះរាំងស្ងួត ក៏ដូចជាគ្រោះមហន្តរាយអាកាសធាតុក្នុងឆ្នាំ ២០២០ ដែលធ្វើឲ្យសហគមន៍អាមេរិកចំណាយអស់ប្រហែល ១៤៥ ពាន់លានដុល្លារ និងបាត់បង់អាយុជីវិតរាប់រយនាក់រស់នៅអាមេរិក ។

ទន្ទឹមនឹងនេះ លោក បៃដិន បានបន្ថែមថា ចំនួនសត្វព្រៃដែលមិនអាចគណនាបាននៅក្នុងសហរដ្ឋអាមេរិក និងជុំវិញពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិផុតពូជដែលមិនអាចប្រៀបផ្ទឹមបានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ លោក Zelensky ប្រាប់មូលហេតុធ្លាក់ទីក្រុង Mariupol ទៅក្នុងកណ្ដាប់ដៃ រុស្ស៊ី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


