ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងមានអ្នកស្លាប់ដោយកូវីដច្រើននាក់ម្សិលមិញ
កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ប្រទេសកូរ៉េខាងជើងមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ចំនួន១៥នាក់ថែមទៀតដែលសរុបអ្នកស្លាប់បានឡើងដល់៤២នាក់គិតចាប់តាំងពីប្រទេសនេះស្ថិតក្រោមបំរាមបិទខ្ទប់ទូទាំងប្រទេសរយៈពេល៤ថ្ងៃ។

ការទទួលស្គាល់របស់កូរ៉េងខាងជើងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានកំពុងប្រយុទ្ធនឹងការផ្ទុះជំងឺកូវីដ-១៩ដ៏អាក្រក់ដែលមានក្តីបារម្ភថា ជំងឺនេះអាចរាតត្បាតប្រទេសយ៉ាងធ្ងន់ធ្ងរដែលមានប្រព័ន្ធសុខាភិបាលទន់ខ្សោយ ស្របពេលសមត្ថភាពធ្វើតេស្តមានកំណត់ និងគ្មានកម្មវិធីចាក់វ៉ាក់សាំង។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានផ្សាយថា ប្រទេសកំពុងចាត់វិធានការគ្រាអាសន្នដើម្បីគ្រប់គ្រងការរាតត្បាត ប៉ុន្តែមិនមានសញ្ញាណាមួយបង្ហាញថា ទីក្រុងព្យុងយ៉ាងផ្លាស់ប្តូរឥរិយាបថដើម្បីទទួលយកជំនួយវ៉ាក់សាំងពីអន្តរជាតិឡើយ។
KCNA បានផ្សាយកាលពីថ្ងៃអាទិត្យថា ៖«គ្រប់ខេត្ត ក្រុង និងស្រុកទាំងអស់ទូទាំងប្រទេសត្រូវបានដាក់បំរាមបិទខ្ទប់ ហើយអង្គភាពការងារ អង្គភាពផលិតកម្ម និងអគារស្នាក់នៅត្រូវបានបិទចាប់តាំងពីព្រឹកថ្ងៃទី១២ ខែឧសភា ហើយការរឹតបន្តឹង និងត្រួតពិនិត្យលើប្រជាជនទាំងអស់កំពុងអនុវត្ត»។
កាលពីចុងសប្តាហ៍កន្លងទៅនេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ការរីករាលដាលនៃជំងឺកូវីដ-១៩បានវាយប្រហារធ្វើឲ្យប្រទេសមានចលាចល និងអំពាវនាវឲ្យរួមដៃគ្នាដើម្បីប្រយុទ្ធយកឈ្នះជំងឺនេះ។

ទោះបីជាដាក់បំរាមបិទខ្ទប់ក្តី លោក គីម និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតកាលពីថ្ងៃសៅរ៍បានចូលរួមពិធីបុណ្យសព លោក Yang Hyong Sop អតីតប្រមុខរដ្ឋក្នុងសម័យលោក គីម ជុងអ៉ីល។
អាជ្ញាធរសុខាភិបាលបានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យ និងការពារ ព្រមទាំងដឹកជញ្ជូនបរិក្ខាពេទ្យជាបន្ទាន់ទៅកាន់មន្ទីរពេទ្យ និងគ្លីនិក។ តាមការផ្សាយដដែលនេះថា យ៉ាងហោចណាស់ មនុស្ស ២៩៦១៨០ មានរោគសញ្ញាក្តៅខ្លួន និង១៥នាក់ទៀតបានស្លាប់កាលពីថ្ងៃអាទិត្យ។
អ្នកជំនាញបាននិយាយថា កូរ៉េខាងជើងទំនងជាខ្វះសមត្ថភាពក្នុងការធ្វើតេស្តមនុស្សរាប់ម៉ឺននាក់ដែលមានរោគសញ្ញា។ ជារួមកូរ៉េខាងជើងបានឲ្យដឹងថា មនុស្ស៨២០៦២០នាក់សង្ស័យឆ្លងមេរោគនេះ ខណៈមនុស្ស ៣២៤៥៥០នាក់ស្ថិតក្រោមការព្យាបាល៕
អានបន្ថែម៖ គីម ជុងអ៊ុន បញ្ជាឲ្យយោធាធ្វើសកម្មភាពខ្លាំងក្លា ខណៈស្ថានភាពកូវីដ កាន់តែធ្ងន់ធ្ងរ
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សេដ្ឋកិច្ច២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


