ព័ត៌មានអន្ដរជាតិ
ស៊ុយអែត ថា ការចូលជាសមាជិក ណាតូ ជារឿងល្អបំផុត
គណបក្សសង្គមប្រជាធិបតេយ្យដែលកំពុងកាន់អំណាចរបស់ប្រទេសស៊ុយអែតបានសម្រេចចិត្តកាលពីថ្ងៃអាទិត្យក្នុងការគាំទ្រផែនការរបស់ប្រទេសក្នុងការដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូ ខណៈកន្លងមកតែងតែបដិសេធមិនចូលប្លុកមួយនេះ ។

នាយករដ្ឋមន្ត្រីលោកស្រី Magdalena Andersson បាននិយាយទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីការសម្រេចចិត្តនេះថា ការចូលជាសមាជិកណាតូនឹងជារឿងល្អបំផុតសម្រាប់សន្តិសុខស៊ុយអែត និងប្រជាជនស៊ុយអែត ។
លោកស្រី Andersson បញ្ជាក់ថា ផែនការនេះនឹងត្រូវលើកយកមកពិភាក្សានៅក្នុងសភានៅថ្ងៃចន្ទនេះ ហើយរដ្ឋាភិបាលនឹងធ្វើការប្រកាសនៅពេលក្រោយអំពីការសម្រេចចិត្តជាផ្លូវការ ។

ទន្តឹមនោះផែនការនេះក៏កើតឡើង បន្ទាប់ពីប្រទេសជិតខាងហ្វាំងឡង់បានប្រកាសជាផ្លូវការថានឹងដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូ ក្រោយឃើញសកម្មភាលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ចាត់ទុកជា “ប្រតិបតិ្តការយោធាពិសេស” បានអូសបន្លាយពេលជាង ២ ខែមកហើយ ចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អាមេរិក ថា ប្រទេសអឺរ៉ុប ២ នេះនឹងជាចំណែកបន្ថែមដ៏សំខាន់សម្រាប់ ណាតូ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


