ព័ត៌មានអន្ដរជាតិ
លោក Zelensky បណ្តេញមេបញ្ជាការបម្រុងអ៊ុយក្រែនដោយគ្មានមូលហេតុ
ទីភ្នាក់ងារព័ត៌មាន Interfax បានរាយការណ៍ថា លោកប្រធានាធិបតី Volodymyr Zelensky បានបណ្តេញមេបញ្ជាការបម្រុងនៃកងកម្លាំងប្រដាប់អាវុធការពារដែនដីអ៊ុយក្រែនលោក Yurii Halushkin ចេញពីតំណែងដោយមិនបានប្រាប់ពីមូលហេតុឡើយ ។

បើយោងតាមឯកសារដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ប្រធានាធិបតីបានឲ្យដឹងថា បន្ទាប់ពីការបណ្ដេញចេញលោក Halushkin ហើយ លោកប្រធានាធិបតីក៏បានតែងតាំងលោក Ihor Tantsiura ឲ្យកាន់តំណែងនេះជំនួសវិញ ។
លោក Halushkin ត្រូវបានតែងតាំងជាមេបញ្ជាការបម្រុងនៃកងកម្លាំងប្រដាប់អាវុធការពារដែនដីអ៊ុយក្រែន នៅថ្ងៃទី ១ ខែមករាឆ្នាំនេះ ខណៈដែលលោក Tantsiura ដែលតែងតាំងថ្មីធ្លាប់កាន់តំណែងជាមេបញ្ជាការរងនៃកងកម្លាំងជំនួយ (APU) ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ លោក Zelensky ថា អឺរ៉ុបនឹងលែងពឹងលើថាមពល រុស្ស៊ី ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២១ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


