ព័ត៌មានអន្ដរជាតិ
លោក Macron តែងតាំងនាយករដ្ឋមន្ត្រីថ្មីជាស្ត្រីដំបូងបង្អស់របស់ បារាំង ក្នុងរយៈពេល ៣០ ឆ្នាំ
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានតែងតាំងនាយករដ្ឋមន្ត្រីថ្មីគឺលោកស្រី Elisabeth Borne ជាស្ត្រីដំបូងគេដែលកាន់តំណែងក្នុងរយៈពេល ៣០ ឆ្នាំមកនេះ ។
លោក Macron បានធ្វើការតែងតាំងលោកស្រី Borne ជំនួសនាយករដ្ឋមន្ត្រីចាស់គឺលោក Jean Castex កាលពីថ្ងៃចន្ទ ពោលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្នុងអាណត្តិទីពីររបស់លោក បន្ទាប់ពីឈ្នះការបោះឆ្នោតប្រធានាធិបតីកាលពីខែមេសា ។
ទន្ទឹមនោះ អំឡុងផ្ទេរតំណែងពីលោក Castex, លោកស្រី Borne បានថ្លែងសុន្ទរកថាថា ប្រទេសបារាំងត្រូវតែធ្វើសកម្មភាពលឿន និងខ្លាំងជាងមុន ដើម្បីដោះស្រាយបញ្ហាអន្តរជាតិ ការប្រែប្រួលអាកាសធាតុ និងបញ្ហាបរិស្ថានជាដើម ។
នាយករដ្ឋមន្ត្រីថ្មីដែលមានវ័យ ៦១ ឆ្នាំរូបនេះធ្លាប់បម្រើការជារដ្ឋមន្ត្រីដឹកជញ្ជូន រដ្ឋមន្ត្រីបរិស្ថាន និងរដ្ឋមន្ត្រីការងារ ក្នុងអំឡុងពេលអាណត្តិប្រធានាធិបតីដំបូងរបស់លោក Macron ។
ចំណែកស្នាដៃក្នុងនាមជារដ្ឋមន្ត្រីវិញ លោកស្រី Borne មានការកោតសរសើរយ៉ាងខ្លាំងចំពោះការកែទម្រង់ក្រុមហ៊ុនផ្លូវដែកដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសបារាំង និងអនុវត្តវិធានការណ៍ដើម្បីដោះស្រាយភាពអត់ការងារធ្វើដែលទាក់ទងនឹងជំងឺរាតត្បាតកូវីដ ១៩ ជាដើម ។
គួរបញ្ជាក់ថា លោកស្រី Borne ជានាយករដ្ឋមន្ត្រីស្ត្រីទីពីរក្នុងប្រវត្តិសាស្ត្របារាំង និងជានាយករដ្ឋមន្ត្រីទីមួយក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ កូរ៉េខាងជើង រកឃើញព្រឹត្តិការណ៍ផ្ទុះឆ្លងកូវីដយ៉ាងធំសម្បើមបែបនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


