ព័ត៌មានអន្ដរជាតិ
រុស្ស៊ី កំពុងប្រើប្រាស់អាវុធឡាស៊ែរស៊េរីថ្មី ដ៏មានឥទ្ធិពលនៅ អ៊ុយក្រែន ដុតកម្ទេចយន្តហោះសត្រូវត្រឹម ៥វិនាទី (មានវីដេអូ)
កាលពីថ្ងៃពុធទី១៨ខែឧសភា ប្រទេសរុស្ស៊ីបាននិយាយថា ខ្លួនកំពុងប្រើប្រាស់អាវុធឡាស៊ែរជំនាន់ថ្មី ដ៏មានឥទ្ធិពល នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីដុតកម្ទេចយន្តហោះគ្មានមនុស្សបើក។

ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ក្នុងឆ្នាំ២០១៨ បានបង្ហាញអាវុធថ្មីជាច្រើនប្រភេទ រួមទាំងមីស៊ីលផ្លោងអន្តរទ្វីបស៊េរីថ្មី យានគ្មានមនុស្សបើកក្រោមទឹកបំពាក់អាវុធនុយក្លេអ៊ែ អាវុធលឿនជាងសំឡេង និងអាវុធឡាស៊ែរថ្មីផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ គេដឹងព័ត៌មានតិចតួចណាស់អំពីអាវុធឡាស៊ែរថ្មីនេះ។ លោកពូទីន បានហៅវាថា Peresvet ដែលត្រូវបានដាក់ឈ្មោះតាមអ្នកចម្បាំងគ្រិស្តអូស្សូដក់នៅមជ្ឈិមសម័យឈ្មោះ Alexander Peresvet ដែលបានបាត់បង់ជីវិតនៅក្នុងសមរភូមិ។

លោក Yury Borisov ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកផ្នែកអភិវឌ្ឍន៍យោធា បានប្រាប់សន្និសីទនៅទីក្រុងមូស្គូថា Peresvet ត្រូវបានដាក់ពង្រាយយ៉ាងទូលំទូលាយរួចទៅហើយ ហើយវាអាចកម្ទេចផ្កាយរណបក្នុងចម្ងាយរហូតដល់ ១៥០០គីឡូម៉ែត្រពីផែនដី។
យ៉ាងណាក្តី លោកអះអាងថា រុស្ស៊ីមានប្រព័ន្ធ ដែលមានថាមពលខ្លាំងជាង Peresvet ដែលអាចដុតបំផ្លាញយន្តហោះគ្មានមនុស្សបើក និងឧបករណ៍ផ្សេងៗទៀត។

លោក Borisov បានលើកឡើងពីការសាកល្បងកាលពីថ្ងៃអង្គារ ដែលលោកនិយាយថា អាវុធនេះ បានដុតកម្ទេចយន្តហោះគ្មានមនុស្សបើកនៅចម្ងាយ ៥គីឡូម៉ែត្រក្នុងរយៈពេលត្រឹម ៥វិនាទី។
នៅពេលសួរថាតើសព្វាវុធបែបនេះត្រូវបានប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែនឬក៏អត់? លោក Borisov ឆ្លើយថា ពិតប្រាកដណាស់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អាមេរិក កំពុងប្រមូល ភេរវករ ISIS ឲ្យទៅ ប្រយុទ្ធ នៅ អ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


