ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បញ្ជូនទាហានអ៊ុយក្រែនជាង ៩០០នាក់ ទៅកាន់ពន្ធនាគារដាច់ស្រយ៉ាល
ទីក្រុងមូស្គូ និយាយថា យុទ្ធជនអ៊ុយក្រែនជាង ៩០០នាក់ដែលជាប់គាំងនៅក្នុងរោងចក្រដែក Azovstal នៃទីក្រុង Mariupol ត្រូវបានគេនាំទៅកាន់ពន្ធនាគារដាច់ស្រយ៉ាលក្នុងទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ី។

អ៊ុយក្រែន បានបញ្ជាឲ្យទាហាននៅទីនោះ ទម្លាក់អាវុធចុះ ជាផ្នែកនៃកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឈានដល់ ខណៈទីក្រុងកៀវព្យាយាមសង្គ្រោះជីវិតពួកគេ។ ការផ្គត់ផ្គង់អាហារ និងទឹកត្រូវបានគេរាយការណ៍ថា ខ្វះខាតនៅក្នុងរោងចក្រនេះអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃពុធទី១៨ខែឧសភាថា កងទ័ពអ៊ុយក្រែនចំនួន ៩៥៩ នាក់ បានចុះចាញ់ចាប់តាំងពីថ្ងៃអង្គារមក។ ក្នុងចំណោមនោះ ៥១ នាក់កំពុងទទួលការព្យាបាលរបួស ហើយអ្នកដែលនៅសល់ត្រូវបានបញ្ជូនទៅកាន់អតីតពន្ធនាគារដាច់ស្រយ៉ាល នៅទីក្រុង Olenivka ក្នុងតំបន់ Donetsk គ្រប់គ្រងដោយរុស្ស៊ី។

ក្រសួងការពារជាតិនៅទីក្រុង កៀវ និយាយថា ខ្លួនសង្ឃឹមចំពោះ “នីតិវិធីដោះដូរ ដើម្បីធ្វើមាតុភូមិនិវត្តន៍វីរបុរសអ៊ុយក្រែនទាំងនេះ ឲ្យបានលឿនតាមដែលអាចធ្វើទៅបាន”។
ទោះបីជាយ៉ាងណាក៏ដោយ ជោគវាសនារបស់ពួកគេនៅតែមិនច្បាស់លាស់ ដោយអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបដិសេធនិយាយថា តើពួកគេនឹងត្រូវបានចាត់ទុកជាឧក្រិដ្ឋជន ឬអ្នកទោសសង្គ្រាមដែរឬក៏អត់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


