ព័ត៌មានអន្ដរជាតិ
ថ្ងៃសុក្រនេះ WHO កោះប្រជុំបន្ទាន់ ជុំវិញជំងឺអុតស្វារាលដាលជាង១០ប្រទេស
អង្គការសុខភាពពិភពលោក (WHO) បានកោះប្រជុំបន្ទាន់មួយនាថ្ងៃសុក្រនេះដើម្បីពិភាក្សាជុំវិញជំងឺអុតស្វា (Monkeypox) ដែលកំពុងរាលដាលកាន់តែច្រើន ជាពិសេសនៅអឺរ៉ុប។
នៅក្នុងអ្វីដែលអាល្លឺម៉ង់បានពិពណ៌នាថា ជាការផ្ទុះដ៏ធំបំផុតនៅអឺរ៉ុបមិនធ្លាប់មាន ខណៈកើតមានហោចណាស់មាន១២ប្រទេសគឺ បែលហ្សិក បារាំង អាល្លឺម៉ង់ អ៉ីតាលី ហុល្លង់ ព័រទុយហ្គាល់ អេស្ប៉ាញ ស៊ុយអែត ចក្រភពអង់គ្លេស ព្រមទាំងសហរដ្ឋអាមេរិក កាណាដា និងអូស្ត្រាលី។

ប្រទេសអេស្ប៉ាញមាន២៤ករណីគិតត្រឹមថ្ងៃសុក្រនេះ ភាគច្រើននៅទីក្រុង Madrid ដែលជាកន្លែងរដ្ឋាភិបាលមូលដ្ឋានបានបិទហាងស៊ូណាមួយកន្លែងពាក់ព័ន្ធនឹងការឆ្លងច្រើនជាងគេ។
មន្ទីរពេទ្យនៅក្នុងប្រទេសអ៉ីស្រាអែលបានកំពុងព្យាបាលអ្នកជំងឺម្នាក់អាយុខ្ទង់៣០ឆ្នាំដែលមានរោគសញ្ញាជំងឺនេះ បន្ទាប់ពីបានមកពីតំបន់អឺរ៉ុបខាងលិច។
ករណីដំបូងត្រូវបានរកឃើញនៅក្នុងសត្វស្វា ជំងឺនេះជាទូទៅឆ្លងតាមការទំនាក់ទំនងគ្នាជិតស្និទ្ធបំផុត និងកម្ររាលដាលចេញពីតំបន់អាហ្វ្រិកណាស់ ខណៈការកើតមានភាគច្រើនបំផុតនៅអាហ្វ្រិកខាងលិច និងអាហ្វ្រិកកណ្តាល។
ទោះបីជាយ៉ាងណា អ្នកវិទ្យាសាស្ត្រមិនរំពឹងថា វាជាជំងឺរាតត្បាតដែលផ្ទុះខ្លាំងដូចជំងឺកូវីដ-១៩ឡើយ ពីព្រោះវីរុសនេះមិនឆ្លងងាយៗនោះទេ។ ជំងឺអុតស្វាជាធម្មតាមានអាការស្រាលគឺមានរោគសញ្ញាក្តៅខ្លួន និងឡើងកន្ទួលរដិបរដុបប្លែកៗលើដងខ្លួន។
«នេះគឺជាការរីករាលដាលធំបំផុតនៃជំងឺអុតស្វានៅអឺរ៉ុបមិនធ្លាប់មាន»។ កម្លាំងសេវាវេជ្ជសាស្ត្ររបស់ប្រទេសអាល្លឺម៉ង់បាននិយាយ បន្ទាប់ពីរកឃើញលើកដំបូងនៅក្នុងប្រទេសនាថ្ងៃសុក្រនេះ។

កិច្ចប្រជុំគណៈកម្មាធិការរបស់អង្គការសុខភាពពិភពលោកនឹងពិភាក្សាគ្នាលើបញ្ហានេះគឺក្រុមប្រឹក្សាយុទ្ធសាស្ត្រ និងបច្ចេកទេសស្តីអំពីគ្រោះថ្នាក់ជំងឺឆ្លង និងរាតត្បាតដ៏មានសក្តានុពល (STAG-IH) ដែលផ្តល់ប្រឹក្សាពីហានិភ័យនៃការឆ្លងអាចជាការគំរាមកំហែងទូទាំងពិភពលោក៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


