ព័ត៌មានអន្ដរជាតិ
អាមេរិក គ្រោងបញ្ជូនកងកម្លាំងពិសេសទៅកាន់ទីក្រុង កៀវ (មានវីដេអូ)
មន្ត្រីយោធា និងមន្ត្រីការទូតអាមេរិក កំពុងពិភាក្សាគ្នាថាតើ ត្រូវបញ្ជូនកងកម្លាំងពិសេសទៅកាន់ទីក្រុងកៀវ ដើម្បីការពារស្ថានទូតដែលបើកឡើងវិញដែរឬក៏អត់។

សំណើមួយ នឹងបង្ខំឲ្យរដ្ឋបាលលោក Biden ជ្រើសរើសរវាងការបង្កើនវត្តមានយោធានៅក្នុងតំបន់ជម្លោះ និងការព្រួយបារម្ភអំពីសុវត្ថិភាពរបស់អ្នកការទូតអាមេរិក។
យោងតាមមន្ត្រីក្នុងជួររដ្ឋាភិបាលសហរដ្ឋអាមេរិកបានឲ្យដឹងថា ផែនការចុងក្រោយ មិនទាន់ ដាក់ជូនប្រធានាធិបតី Joe Biden នៅឡើយទេ។
ប្រសិនបើប្រធានាធិបតីចុះហត្ថលេខាលើសំណើនេះមែននោះ កងទ័ពនឹងត្រូវដាក់ពង្រាយសម្រាប់តែការការពារខ្លួន និងការពារស្ថានទូត ដែលស្ថិតនៅក្នុងរយៈចម្ងាយបាញ់មីស៊ីលរបស់រុស្ស៊ីប៉ុណ្ណោះ។

ទង្វើនេះ នឹងនាំឲ្យមានវត្តមានកងទ័ពអាមេរិកនៅក្នុងប្រទេសអ៊ុយក្រែន ផ្ទុយពីការធានាលើកមុនរបស់លោក Biden ដែលថា គ្មានកងទ័ពអាមេរិកណាម្នាក់ នឹងត្រូវបានបញ្ជូនទៅក្នុងប្រទេសអ៊ុយក្រែន នោះទេ។
ស្របពេលជាមួយគ្នានោះ សេតវិមានកំពុងព្យាយាមធ្វើឲ្យមានតុល្យភាពរវាងតម្រូវការដើម្បីទប់ស្កាត់ការវាយប្រហារដែលអាចកើតមានលើបុគ្គលិកអាមេរិក និងការមានកម្លាំងគ្រប់គ្រាន់ដើម្បីរំដោះពួកគេចេញ ប្រសិនបើការប្រយុទ្ធផ្ទុះឡើងនៅក្នុងទីក្រុងកៀវ៕
សូមទស្សនាវីដេអូ
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ រុស្ស៊ី ឈប់ផ្គត់ផ្គង់ឧស្ម័នទៅ ហ្វាំងឡង់ ចាប់ពីថ្ងៃនេះទៅ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


