ព័ត៌មានអន្ដរជាតិ
មូលដ្ឋានទ័ព អាមេរិក ទំនងជាបំពុលទឹកផឹកនៅ ជប៉ុន ខណៈមនុស្សជិតកន្លះ លាននាក់កំពុងរងផលប៉ះពាល់
អ្នកជំនាញនិយាយថា បច្ចុប្បន្នការទទួលទានទឹកនៅទីក្រុង Okinawa កំពុងមានជាតិបំពុល ហើយមូលដ្ឋានយោធាអាមេរិកកំពុងក្លាយជាមុខព្រួញសម្រាប់ការស្តីបន្ទោសនេះ ។

លោក Kunitoshi Sakurai សាស្រ្តាចារ្យនៃសាកលវិទ្យាល័យ Okinawa បាននិយាយថា ឥឡូវនេះមនុស្ស ៤៥០,០០០ ដែលរស់នៅទីក្រុង Okinawa បានផឹកទឹកដែលមានជិតបំពុល ហើយវាជាចំនួនច្រើនបំផុត ព្រោះចំនួនប្រជាជនសរុបនៅ Okinawa មានតែប្រហែល ១.៥ លាននាក់ប៉ុណ្ណោះ ។
លោកសាស្ត្រាចារ្យបន្ថែមថា ការបំពុលនៃអាស៊ីត PFOS (Perfluorooctane Sulfonate) ទំនងជាចេញមកពីមូលដ្ឋានយោធាអាមេរិក ហើយអាស៊ីតនេះមិនត្រឹមតែបំពុលទឹកផឹករបស់យើងប៉ុណ្ណោះទេ ថែមទាំងអាចបំផ្លាញផ្ទៃដី និងដីស្រែរបស់យើងទៀតផង ។

លោក Sakurai បាននិយាយទៀតថា សមាសធាតុគីមី Organofluorine ច្រើនពេកក៏ត្រូវបានរកឃើញនៅក្នុងទឹករបស់ទីក្រុង Okinawa ផងដែរ ខណៈកម្រិតខ្ពស់នៃអាស៊ីត PFOS នៅក្នុងរាងកាយរបស់មនុស្សអាចបណ្តាលឲ្យមានការកើនឡើងកូឡេស្តេរ៉ុល ផ្លាស់ប្តូរមុខងារថ្លើម ផ្លាស់ប្តូរកម្រិតអរម៉ូនទីរ៉ូអ៊ីត និងការថយចុះនៃការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំជាដើម ។
ទន្ទឹមនោះអ្នកជំនាញក្នុងតំបន់បានរកឃើញការបំពុលជាលើកដំបូងតាំងពីឆ្នាំ ២០១៦ មកម្ល៉េះ ប៉ុន្តែពួកគេមិនមានមូលដ្ឋានច្បាប់ដើម្បីស៊ើបអង្កេតករណីនេះនោះទេ ។ ក្រោយមកនៅក្នុងខែមេសា ឆ្នាំ ២០២០ រដ្ឋាភិបាលជប៉ុនបានអនុម័តបទប្បញ្ញត្តិថ្មីស្ដីពីការបំពុលនេះ បន្ទាប់ពីរកឃើញសំណាកទឹកមួយចំនួននៅជិតមូលដ្ឋានយោធាអាមេរិកមានលើសពីកម្រិតសុវត្ថិភាពក្នុងការសាកល្បង ។

ស្របពេលជាមួយគ្នានេះ សហរដ្ឋអាមេរិកក៏បានច្រានចោលការអំពាវនាវឲ្យមានការស៊ើបអង្កេតលើប្រភពនៃការបំពុលទឹកនេះផងដែរ បើទោះជាការសិក្សាបានរកឃើញថា ការបំពុលនេះនឹងបង្កើនហានិភ័យនៃជំងឺមហារីក និងជំងឺធ្ងន់ធ្ងរផ្សេងទៀត ក៏ដូចជាធ្វើឲ្យកុមារងាយរងគ្រោះទៅនឹងជំងឺហឺត ក្រពេញទីរ៉ូអ៊ីត និងបញ្ហាអភិវឌ្ឍន៍ខួរក្បាលក៏ដោយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ SCMP
ចុចអាន ៖ រុស្ស៊ី ថា អាមេរិក ពិតជាពាក់ព័ន្ធក្នុងគម្រោងមន្ទីរពិសោធន៍ជីវសាស្ត្រនៅ អ៊ុយក្រែន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សន្តិសុខសង្គម២ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


