ព័ត៌មានអន្ដរជាតិ
រកឃើញអ្នកស្លាប់ និងបំណែកយន្តហោះ ដែលធ្លាក់នៅ នេប៉ាល់ ហើយ
មកទល់ពេលនេះ ក្រុមអ្នកជួយសង្រ្គោះនៅក្នុងប្រទេសនេប៉ាល់ បានរកឃើញសពមនុស្សចំនួន ១៤នាក់ហើយ ពីកន្លែងធ្លាក់យន្តហោះខ្នាតតូចមួយគ្រឿង ដែលផ្ទុកមនុស្សចំនួន២២នាក់ ។

បំណែកយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍នេប៉ាល់ Tara Air ត្រូវបានរកឃើញនៅក្នុងស្រុក Mustang ភាគខាងជើងប្រទេស នេប៉ាល់។
យន្តហោះដឹកអ្នកដំណើរមួយគ្រឿងនេះ កំពុងធ្វើការហោះហើររយៈពេល២០នាទី នៅពេលបាត់បង់ទំនាក់ទំនងជាមួយ ផ្នែកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ៥នាទីមុនពេល ត្រូវចុះចត។
អ្នកនាំពាក្យអាជ្ញាធរអាកាសចរណ៍ស៊ីវិលនេប៉ាល់ លោក Deo Chandra Lal Karn បានប្រាប់ AFP មួយថ្ងៃបន្ទាប់ពីឧបទ្ទវហេតុធ្លាក់ថា “មកទល់ពេលនេះ សពមនុស្សចំនួន១៤នាក់ ត្រូវបានរកឃើញហើយ ខណៈការស្វែងរកអ្នកផ្សេងទៀត នៅតែបន្ត”។

តាមរបាយការណ៍ ក្នុងយន្តហោះនោះ មានដឹកជនជាតិឥណ្ឌាចំនួន៤នាក់ អាល្លឺម៉ង់២នាក់ និង នេប៉ាល់១៦នាក់។ ប៉ុន្តែប្រតិបត្តិការស្វែងរក ត្រូវបានរារាំងដោយអាកាសធាតុអាក្រក់ ហើយទីនោះគឺតំបន់ភ្នំ ជាហេតុបង្កឲ្យមានផលពិបាក។
យន្តហោះដែលផលិតដោយក្រុមហ៊ុនអាកាសចរណ៍កាណាដា de Havilland មួយគ្រឿងនេះ បានចាកចេញពីទីក្រុងទេសចរណ៍ Pokhara នៅម៉ោងប្រហែល ០៩:៥៥ ម៉ោងក្នុងស្រុកកាលពីថ្ងៃអាទិត្យទី២៩ខែឧសភា។ យន្តហោះនេះ ត្រូវហោះទៅកាន់ទីក្រុង Jomsom ដែលជាកន្លែងទេសចរណ៍ និងធម្មយាត្រាដ៏ពេញនិយម។

គួរបញ្ជាក់ថា ប្រទេសនេប៉ាល់មានកំណត់ត្រាគ្រោះថ្នាក់ផ្នែកអាកាសចរណ៍ជាញឹកញាប់ ដោយសារតែបញ្ហាអាកាសធាតុ និងអាកាសយានដ្ឋាន មានទីតាំងនៅតំបន់ភ្នំ ដែលពិបាកចូលទៅដល់។
នៅដើមឆ្នាំ ២០១៨ ជើងហោះហើរ អាមេរិក-Bangla ដែលដឹកមនុស្សចំនួន៧១នាក់ចេញពីទីក្រុង ដាកា ក្នុងប្រទេសបង់ក្លាដែស បានឆាបឆេះនៅពេលចុះចតក្នុងទីក្រុង Kathmandu ដោយបានសម្លាប់មនុស្សចំនួន៥១នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ រុស្សី បញ្ចេញវីដេអូ យន្តហោះ Sukhoi Su-24M ទម្លាក់គ្រាប់បែកលើ កងកម្លាំងអ៊ុយក្រែន
-
សន្តិសុខសង្គម៤ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


