ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនអាមេរិក និងអង់គ្លេស បញ្ជូនទាហានស៊ីឈ្នួលទៅអ៊ុយក្រែន តែអន្តរជាតិស្ងាត់ឈឹង
បណ្តាក្រុមហ៊ុនយោធាឯកជនមកពីសហរដ្ឋអាមេរិក និងអង់គ្លេស បានចូលរួមនៅក្នុងការជ្រើសរើស និងបញ្ជូនទាហានស៊ីឈ្នួលទៅកាន់ប្រទេស អ៊ុយក្រែន។ នេះបើតាមការបញ្ជាក់ប្រាប់សារព័ត៌មាន RT ពីតំណាងផ្លូវការរបស់ក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova។

លោកស្រីបាននិយាយក្នុងសន្និសីទមួយថា “សម្រាប់ពួកគេ ការដឹកជញ្ជូនទាហានស៊ីឈ្នួល ត្រូវបានទាក់ទាញដោយក្រុមហ៊ុនយោធាឯកជននៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ហើយជាការពិតណាស់ មិនមានការដាក់ទណ្ឌកម្ម ឬការរឹតបន្តឹងអ្វីសោះប្រឆាំងពួកគេ”។
លោកស្រី Zakharova បន្ថែមថា នៅក្នុងស្ថានភាពជាមួយទាហានស៊ីឈ្នួល ស្ថាប័នអន្តរជាតិ រួមទាំងអង្គការសម្រាប់សន្តិសុខនិងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប, ក្រុមប្រឹក្សាអឺរ៉ុប និងអង្គការណាតូផងដែរ គឺនៅស្ងាត់ឈឹង។

ទន្ទឹមនឹងនេះ ក្រសួងការពារជាតិរុស្ស៊ី បានចោទប្រកាន់ថា “ក្រុមសកម្មប្រយុទ្ធមកពីកងវរសេនាតូចជាតិនិយមអ៊ុយក្រែន មានចេតនាដុតកម្ទេចឃ្លាំងដ៏ធំមួយនៅកំពង់ផែសមុទ្រ Mariupol ខណៈពេលកំពុងរត់គេចពីកងកម្លាំងរុស្ស៊ី”។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង សកម្មភាពដុតបំផ្លាញនេះ គឺជាឆន្ទៈរបស់ពួកសកម្មប្រយុទ្ធ។ ជាលទ្ធផល គ្រាប់ធញ្ញជាតិជាង ៥០ ០០០ តោនត្រូវបានបំផ្លាញ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ IANS Live
ចុចអាន៖ រុស្ស៊ីព្រមានថា អ៊ុយក្រែន កំពុងរៀបផែនការបង្ករឿង ដោយប្រើប្រាស់អាវុធគីមីនៅតំបន់ Sumy
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


