ព័ត៌មានអន្ដរជាតិ
Biden ចោទ Donald Trump ក្រសោបជនផ្តាច់ការ ធ្វើឲ្យកូរ៉េខាងជើងកាន់តែមានមីស៊ីលដ៏សាហាវ
ស្របពេលដែលការបោះឆ្នោតនៅអាមេរិក កាន់តែខិតចូលមកដល់ បេក្ខភាពប្រធានាធិបតីមកពីគណបក្សទាំង កំពុងវាយប្រហារគ្នាដើម្បីទាញយកប្រជាប្រិយភាព ក្នុងនោះបញ្ហាស្ថានភាពនៅកូរ៉េខាងជើង ក៏កំពុងក្លាយជាប្រធានបទក្តៅក្នុងសង្គ្រាមពាក្យសម្តីរវាងលោក Joe Biden និងលោកប្រធានាធិបតី Donald Trump។

នៅថ្ងៃច័ន្ទនេះ (ថ្ងៃអាទិត្យនៅអាមេរិក) លោក Biden បានវាយប្រហារថា ក៏ព្រោះតែលោក Trump ទើបកូរ៉េខាងជើង កាន់តែមានអាវុធ និងគ្រាប់មីស៊ីលដ៏សាហាវនៅពេលនេះ។
បេក្ខភាពប្រធានធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យរូបនេះ ក៏បានចោទប្រកាន់លោក Trump ជាអ្នកក្រសោបយកជនផ្តាច់ការ ដូចជាប្រមុខរដ្ឋកូរ៉េខាងជើង គីម ជុងអ៊ុន ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់ចំណងមិត្តភាពជាប្រពៃណីរវាងអាមេរិក និងប្រទេសជាដៃគូរបស់ខ្លួន។

ថ្លែងក្នុងកិច្ចសម្ភាសន៍មានរយៈពេល ៦០នាទី អតីតអនុប្រធានាធិបតីរូបនេះ លើកឡើងថា “គាត់បានក្រសោបយកជនផ្តាច់ការ ហើយបែរជាអង្អុលម្រាមថៃរបស់ខ្លួន ទៅកែវភ្នែកមិត្តភ័ក្តិទៅវិញ”។
“ហើយអ្វីកំពុងកើតឡើងពេលនេះ ពួកយើងបានធ្លាក់ក្នុងស្ថានការមួយនៅកូរ៉េខាងជើង កន្លែងដែលសម្បូរទៅដោយមីស៊ីលដ៏គ្រោះថ្នាក់”។ នេះការបន្ថែមរបស់លោក Biden។
លោក Biden បានលើកឡើងពីការបង្អួតមីស៊ីលអន្តរទ្វីបថ្មីបំផុតរបស់កូរ៉េខាងជើង ដែលទើបបង្ហាញពិភពលោកកាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២០ នេះ អំឡុងពួកគេកំពុងប្រារព្ធពិធីរំលឹកខួប ៧៥ឆ្នាំ នៃការបង្កើតបក្សពលករកូរ៉េ។
ចាប់តាំងពីខែឧសភា ឆ្នាំ២០១៨ មក លោក Trump និងមេដឹកនាំកូរ៉េខាងជើង បានជួបពិភាក្សាគ្នាដល់ទៅ ៣ដង ដោយលោក Trump ថែមទាំងអះអាងថា ទំនាក់ទំនងល្អរវាងលោកជាមួយប្រមុខរដ្ឋកូរ៉េខាងជើង គីម ជុងអ៊ុន គឺអាចការពារសង្គ្រាមនុយក្លេអ៊ែរមួយជាមួយកូរ៉េខាងជើង៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Korea Times
អត្ថបទពាក់ព័ន្ធ៖
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


