ព័ត៌មានអន្ដរជាតិ
អង្គការលើកលែងទោសរកឃើញថា រុស្ស៊ី ប្រើគ្រាប់បែកហាមឃាត់ សម្លាប់ជនស៊ីលរាប់រយនាក់នៅ Kharkiv
យោងតាមរបាយការណ៍ថ្មីមួយដែលគេដាក់ឈ្មោះ “អ្នកណាក៏ដោយ អាចស្លាប់គ្រប់ពេលវេលា” របស់អង្គការលើកលែងទោសអន្តរជាតិ បានបង្ហាញថា រុស្ស៊ី បានសម្លាប់ជនស៊ីវិលរាប់រយនាក់នៅក្នុងទីក្រុង Kharkov ភាគឦសានប្រទេស អ៊ុយក្រែន ជាមួយនឹងគ្រាប់បែកចង្កោមដែលត្រូវបានហាមឃាត់។

របាយការណ៍ដែលចេញផ្សាយនៅថ្ងៃចន្ទទី១៣ខែមិថុនានេះ ក៏បានចោទប្រកាន់ទីក្រុងមូស្គូផងដែរ ពីការបាញ់ផ្លោងមិនរើសមុខលើទីក្រុងធំលំដាប់ទីពីររបស់ប្រទេសអ៊ុយក្រែន។
ក្រុមសិទ្ធិមនុស្សបាននិយាយថា “ការទម្លាក់គ្រាប់បែកម្តងហើយម្តងទៀតលើសង្កាត់លំនៅដ្ឋានក្នុងទីក្រុង Kharkov គឺជាការវាយប្រហារមិនរើសមុខ ដែលបានសម្លាប់ និងបណ្តាលឲ្យជនស៊ីវិលរាប់រយនាក់រងរបួស ហើយនោះបង្កទៅជាឧក្រិដ្ឋកម្មសង្រ្គាម”។

ក្នុងរបាយករណ៍នោះ អង្គការលើកលែងទោសបានអះអាងថា ខ្លួនមានភស្តុតាងនៃការប្រើប្រាស់ម្តងហើយម្តងទៀតនៃគ្រាប់បែកចង្កោមប្រភេទ 9N210 និង 9N235 និងគ្រាប់មីនបែកខ្ញែក ដោយកងទ័ពរុស្ស៊ីនៅក្នុងទីក្រុង Kharkov។
គួរបញ្ជាក់ថា សព្វាវុធទាំងអស់នេះ ត្រូវបានហាមឃាត់ក្រោមច្បាប់អន្តរជាតិ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ ភ្ញាក់ផ្អើល ពេលដឹងចំណូលរបស់រុស្ស៊ី ពីការលក់ឥន្ធនៈហ្វូស៊ីល នៅ១០០ថ្ងៃដំបូង នៃសង្គ្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


