ព័ត៌មានអន្ដរជាតិ
កូវីដ វិលទៅ Wuhan សាជាថ្មី!
ករណីបញ្ជាក់លើកដំបូងនៃជំងឺកូវីដ១៩ ត្រូវបានរាយការណ៍នៅក្នុងទីក្រុង Wuhan របស់ប្រទេសចិន ដែលជាកន្លែងមេរោគនេះលេចចេញជាលើកដំបូង។
បុគ្គលិកកំពង់ផែ ២នាក់នៅទីក្រុង Wuhan ត្រូវបានគេរាយការណ៍ថា ចេញរោគសញ្ញាជំងឺកូវីដ១៩។
ឥឡូវនេះ ប្រទេសចិនត្រូវបានគេរំពឹងថា នឹងឆ្លងកាត់ការធ្វើតេស្តទ្រង់ទ្រាយធំលើកទីបួនរបស់ខ្លួន ដើម្បីបន្តដាក់នៅដាច់ដោយឡែក ចំពោះតំបន់ដែលជាកន្លែងករណីឆ្លងកំពុងត្រូវបានកត់ត្រា បន្ទាប់ពីខេត្ត Anhui បានរាយការណ៍ពីការកើនឡើងនៃការឆ្លងចំនួន ១០៧ករណី កាលពីថ្ងៃសុក្រទី០១ខែកក្កដា ហើយស្រុក Lingbi ត្រូវបានបិទខ្ទប់។
ប្រទេសទាំងមូល បានកត់ត្រាការឆ្លងថ្មីចំនួន ១៦៣ករណី កាលពីថ្ងៃព្រហស្បតិ៍ ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេល ៣ សប្តាហ៍ចុងក្រោយ។
ដំណឹងនេះកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកប្រធានាធិបតី ស៊ី ជីនពីង បានទៅពិនិត្យមើលទីក្រុងដ៏ធំ ហើយបានបង្ហាញពីបំណងរបស់លោក ចង់ឲ្យទីក្រុងទាំងមូលត្រូវបានបិទខ្ទប់ និងស្ថិតនៅក្រោមការរឹតបន្តឹងយ៉ាងធ្ងន់ធ្ងរ ដើម្បីទប់ស្កាត់មេរោគ។
គួរបញ្ជាក់ថា ស្ត្រីដែលគេស្គាល់ឈ្មោះថា Wei Guixian បានធ្លាក់ខ្លួនឈឺជំងឺអាថ៌កំបាំង ដោយចេញរោគសញ្ញាដូចជំងឺគ្រុនផ្តាសាយកាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៩។ ចាប់តាំងពីពេលនោះមក ជំងឺកូវីដ១៩ត្រូវបានគេបញ្ជាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


