ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ប្រកាសផែនការ ៣ ដំណាក់កាលស្ដារប្រទេសឡើងវិញ
រដ្ឋាភិបាលអ៊ុយក្រែននៅក្នុងសន្និសីទអន្តរជាតិមួយដែលធ្វើឡើងក្នុងប្រទេសស្វីសបានបង្ហាញផែនការ ៣ ដំណាក់កាលសម្រាប់ការស្តារប្រទេសដែលកំពុងហែកហួរដោយសង្រ្គាម ។

លោកនាយករដ្ឋមន្ត្រី Denys Shmyhal បាននិយាយថា ផែនការ ៣ ដំណាក់កាលនេះរួមមាន ទី ១ គឺការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ដូចជាការផ្គត់ផ្គង់ទឹក និងស្ពានជាដើម ។
លោកបន្តថា ទី ២ គឺគម្រោងផ្សេងៗរួមមានការស្ដារមន្ទីរពេទ្យ និងសាលារៀន ខណៈចុងក្រោយអ៊ុយក្រែននឹងធ្វើការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ខ្លួនទៅជាប្រទេសដែលមានភាពស្និទ្ធស្នាលនឹងបរិស្ថាន ។

ទន្ទឹមនោះ លោក Shmyhal បានស្នើថា ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កកនៅលោកខាងលិច និងប្រទេសដទៃទៀតដែលជាផ្នែកនៃទណ្ឌកម្មប្រឆាំងនឹងទីក្រុងមូស្គូ គួរតែត្រូវបានយកមកប្រើប្រាស់ក្នុងផែនការកសាងអ៊ុយក្រែនឡើងវិញ ។
ស្របពេលជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីអ៊ុយក្រែនបានប្រាប់សន្និសីទនោះទៀតថា ផែនការនេះត្រូវបានប៉ាន់ស្មានរួចហើយនឹងចំណាយអស់ទឹកប្រាក់ ៧៥០ ពាន់លានដុល្លារ ។

ក្នុងសន្និសីទនោះ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ក៏បានចូលរួមកិច្ចប្រជុំតាមអនឡាញផងដែរ ហើយលោកបាននិយាយថា ការកសាងឡើងវិញរបស់អ៊ុយក្រែនមិនមែនជាគម្រោងសម្រាប់ប្រជាជាតិតែមួយទេ ប៉ុន្តែជាកិច្ចការរួមសម្រាប់ពិភពលោកប្រជាធិបតេយ្យទាំងមូល ។
គួរបញ្ជាក់ថា សន្និសីទស្តីពីការស្តារអ៊ុយក្រែនបានចាប់ផ្ដើមដំណើរការកាលពីថ្ងៃចន្ទនៅទីក្រុង Lugano ភាគខាងត្បូងប្រទេសស្វីស ហើយបានប្រមូលផ្តុំមន្ត្រីមកពីប្រទេសចំនួន ៤០ និងរួមបញ្ចូលទាំងសហភាពអឺរ៉ុប ធនាគារពិភពលោក និងអង្គភាពអន្តរជាតិផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អ៊ុយក្រែន ថា ការដណ្ដើមយកតំបន់ Luhansk ជាជ័យជម្នះចុងក្រោយរបស់ រុស្ស៊ី
-
កីឡា២២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


