ព័ត៌មានអន្ដរជាតិ
វីដេអូនៅកន្លែងកើតហេតុ ក្រោយលោក Abe ត្រូវគេបាញ់ប្រហារ
លោក Shinzo Abe បានដួលក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅទីក្រុង Nara នាវេលាម៉ោងប្រហែល ១១:៣០ នាទីព្រឹក (ម៉ោងនៅជប៉ុន) ហើយហូរឈាមច្រើន បន្ទាប់ពីត្រូវគេបាញ់ប្រហារ។

យោងតាមសារព័ត៌មាន NHK, លោក Abe ត្រូវបាននដឹកយកទៅមន្ទីរពេទ្យ ខណៈនេះកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ប៉ូលិសបានចាប់ខ្លួនបុរសម្នាក់ សង្ស័យប៉ុនប៉ងមនុស្សឃាត និងដកហូតកាំភ្លើង១ដើម។

លោក Abe បានធ្វើដំណើរមកដល់ទីក្រុង Nara ដើម្បីថ្លែងសុន្ទរកថា យុទ្ធនាការឃោសនាបោះឆ្នោតនៅតាមដងផ្លូវ ដើម្បីប្រមូលការគាំទ្រចំពោះបេក្ខជនគណបក្សសេរីប្រជាធិបតេយ្យ (LDP) មុនការបោះឆ្នោតសភាជាន់ខ្ពស់ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យនេះ។
លោកគ្រោងធ្វើដំណើរទៅទីក្រុង Kyoto បន្ទាប់មកទៅខេត្ត Saitama ដែលនៅជិតរាជធានីតូក្យូ៕
ខាងក្រោមនេះគឺជាវីដេអូនៅកន្លែងកើតហេតុ ពេលដែលលោក Abe ត្រូវគេបាញ់ប្រហារ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ Breaking News! លោក Abe ត្រូវគេបាញ់អំឡុងពេល ថ្លែងសុន្ទរកថា
-
កីឡា១៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


