Connect with us

ព័ត៌មានអន្ដរជាតិ

ប្រពន្ធដើមលោក Donald Trump ទទួលមរណភាពក្នុងវ័យ ៧៣ឆ្នាំ

បានផុស

នៅ

លោកស្រី Ivana Trump ដែលជាប្រពន្ធដើមរបស់លោក Donald Trump បានទទួលមរណភាពក្នុងវ័យ៧៣ ឆ្នាំដោយគេជឿថា ដោយសារគាំងបេះដូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Trump បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ថា “នាងគឺជាស្ត្រីដ៏អស្ចារ្យ និងស្រស់ស្អាតម្នាក់ ដែលបានដឹកនាំជីវិតដ៏អស្ចារ្យ និងបំផុសគំនិត”។

ប្រភពបានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា លោកស្រី Trump ត្រូវបានគេប្រទះឃើញស្លាប់នៅជិតជណ្តើរផ្ទះរបស់នាងក្នុងទីក្រុងញូវយ៉ក។

លោកស្រី Trump ដែលកើតនៅ ឆេកូស្លូវ៉ាគី បានរៀបការជាមួយអតីតប្រធានាធិបតី ក្នុងឆ្នាំ ១៩៧៧។ ពួកគេបានលែងលះគ្នានៅ ១៥ឆ្នាំក្រោយ ពោលគឺក្នុងឆ្នាំ ១៩៩២។

អ្នកទាំង២មានកូន៣នាក់គឺ Donald Jr, Ivanka និង Eric Trump។

Donald និង Ivana Trump គឺជាឥស្សរជនសាធារណៈ ទាក់ភ្នែកមហាជននៅក្នុងទីក្រុងញូវយ៉កអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ដល់ ១៩៩០ ហើយការបែកបាក់របស់ពួកគេ គឺជាប្រធានបទគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។

បន្ទាប់​ពី​បែក​គ្នា​ លោកស្រី Trump បាន​ចេញ​លក់​ផលិតផល​ថែរក្សា​សម្ផស្ស សម្លៀកបំពាក់ និង​គ្រឿងអលង្ការ​ផ្ទាល់ខ្លួន។

នៅក្នុងសៀវភៅអនុស្សាវរីយ៍ Raising Trump ឆ្នាំ ២០១៧, លោកស្រីបានទទួលកិត្តិយសសម្រាប់ការចិញ្ចឹមបីបាច់កូន ដោយនិយាយថា លោកស្រីបានសម្រេចចិត្តអំពីការអប់រំ សកម្ម​ភាព ការធ្វើដំណើរ ការថែទាំកុមារ និងប្រាក់ឧបត្ថម្ភដល់ពួកគេ រហូតដល់មហាវិទ្យាល័យ។

នៅក្នុងសៀវភៅនោះ លោកស្រីបន្ថែមថា ទំនាក់ទំនងរបស់ខ្លួនជាមួយលោក Trump បានប្រសើរឡើងចាប់តាំងពីការលែងលះគ្នា ហើយលោកស្រីបាននិយាយជាមួយលោក Trump ប្រហែលមួយដងក្នុងមួយសប្តាហ៍៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ Trump អួតក្តែងៗ៖ បើឡើងសង្វៀន នឹងផ្តួល Biden ឲ្យដួលងើបមិនរួច ត្រឹម២-៣វិនាទីដើមទឹក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

តើការវាយប្រហារភេរវកម្មនៅ រុស្ស៊ី ជាស្នាដៃរបស់លោក Zelensky មែនឬ?

ព័ត៌មានជាតិ២៦ នាទី មុន

រដ្ឋបាលខេត្តព្រះវិហារ បដិសេធការផ្សាយថា ពលរដ្ឋរត់ទៅពួនក្នុងព្រៃដើម្បីគេចពីការចាប់ខ្លួនពីអាជ្ញាធរខេត្ត

ព័ត៌មានជាតិ២៩ នាទី មុន

ជួបការ​រាំងស្ងួតយ៉ាងណា តំបន់អូរជាំនៅតែមានប្រភពទឹកធម្មជាតិទ្រទ្រង់លើភូមិចំនួន ៤ ធ្វើកសិកម្មពេញមួយឆ្នាំ

ជីវិតកម្សាន្ដ៤៦ នាទី មុន

ផ្ទុះការវែកញែក ក្រោយ ឯម រៀម បង្ហាញ ៣ ចំណុច គួរចៀសវាង ក្នុងពិធីអាពាហ៍ពិពាហ៍

ព័ត៌មានជាតិ៥៦ នាទី មុន

ក្រសួងមហាផ្ទៃ បើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម