ព័ត៌មានអន្ដរជាតិ
ការផ្ដល់ឋានៈបេក្ខភាព អឺរ៉ុប ដល់ អ៊ុយក្រែន ជាចំណែក “ជម្លោះភូមិសាស្ត្រ នយោបាយ” ប្រឆាំង រុស្ស៊ី
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយកាសែត Izvestia ថា ការផ្តល់ឋានៈជាបេក្ខភាពសហភាពអឺរ៉ុបដល់អ៊ុយក្រែន និងម៉ុលដាវី គឺជាផ្នែកមួយនៃ “ជម្លោះភូមិសាស្ត្រនយោបាយ” ប្រឆាំងនឹងរុស្ស៊ី ។
លោក Lavrov បានសង្កត់ធ្ងន់ថា ជាក់ស្ដែងគឺអឺរ៉ុបដែលដឹកនាំដោយទីក្រុងវ៉ាស៊ីនតោនកំពុងផ្គត់ផ្គង់អាវុធដល់រដ្ឋាភិបាលទីក្រុងកៀវ និងបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការណាតូ ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះបានបញ្ជាក់ទៀតថា “នយោបាយការបរទេសសមូហភាពរបស់លោកខាងលិចគឺជាល្ខោនតែមួយ ហើយអ្វីដែលយើងហៅថា “ស្វ័យភាពជាយុទ្ធសាស្ត្រ” របស់សហភាពអឺរ៉ុប គឺមិនមានអ្វីក្រៅពីការសម្ដែងនោះទេ” ។
លោកបានបន្ថែមថា “សហគមន៍នយោបាយដែលស្នើឡើងដោយប្រធានាធិបតីបារាំងលោក Emmanuel Macron នឹងមិនធានាផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុ ឬសេដ្ឋកិច្ចអឺរ៉ុបទេ ហើយអឺរ៉ុបនឹងទាមទារឲ្យមានសាមគ្គីភាព ក៏ដូចជាសកម្មភាពប្រឆាំងរុស្ស៊ី” ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៣ ខែមិថុនា ប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃសហភាពអឺរ៉ុបបានអនុម័តការផ្តល់ឋានៈជាបេក្ខភាពសហភាពអឺរ៉ុបដល់អ៊ុយក្រែន និងម៉ុលដាវី ហើយក្រុមប្រឹក្សាអឺរ៉ុបនឹងចាត់វិធានការបន្ថែមទៀត បន្ទាប់ពីប្រទេសដែលចូលជាបេក្ខភាព បំពេញតាមលក្ខខណ្ឌដែលបង្កើតឡើងដោយគណៈកម្មការអឺរ៉ុប ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ រុស្ស៊ី បញ្ជាឲ្យយោធាបង្កើនប្រតិបត្តិការខ្លាំងឡើងៗនៅ អ៊ុយក្រែន

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ