ព័ត៌មានអន្ដរជាតិ
រុស្ស៊ីបដិសេធថា ខ្លួនមិនបានបង្កឲ្យមានវិបត្តិស្បៀងអាហារពិភពលោក ទេ
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានច្រានចោលការអះអាងដែលថា ទីក្រុងមូស្គូ បណ្តាលឲ្យមានវិបត្តិស្បៀងអាហារពិភពលោក។

ក្នុងសុន្ទរកថាទៅកាន់ឯកអគ្គរដ្ឋទូតសម្ព័ន្ធអារ៉ាប់នៅទីក្រុងកែរ ប្រទេសអេហ្ស៊ីប លោក Lavrov បាននិយាយថា ប្រទេសលោកខាងលិច កំពុងបំភ្លៃការពិត អំពីផលប៉ះពាល់នៃទណ្ឌកម្មលើសន្តិសុខស្បៀងពិភពលោក។
លោកបានចោទប្រទេសលោកខាងលិចថា កំពុងព្យាយាមដាក់ឥទ្ធិពលរបស់ខ្លួនលើអ្នកដទៃ។

គួរបញ្ជាក់ថា ភាគច្រើននៃពិភពអារ៉ាប់ និងអាហ្រ្វិក បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារកង្វះគ្រាប់ធញ្ញជាតិ ដែលបណ្តាលមកពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។
កិច្ចព្រមព្រៀងដ៏សំខាន់មួយ ដែលចុះហត្ថលេខាកាលពីថ្ងៃសុក្រដើម្បីចាប់ផ្តើមនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនឡើងវិញ ត្រូវជាប់គាំងបន្ទាប់ពីប្រទេសរុស្ស៊ី វាយប្រហារគោលដៅនៅក្នុងកំពង់ផែ Odesa កាលពីថ្ងៃសៅរ៍។
លោក Lavrov នឹងបន្តទៅទស្សនកិច្ចប្រទេសអាហ្វ្រិកចំនួនបី ដើម្បីប្រមូលផ្តុំគាំទ្រចំពេលមានកំហឹងជុំវិញសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អាមេរិក ផ្តល់ជំនួយយោធាថ្មី ក្នុងទំហំទឹកប្រាក់ ២៧០ លានដុល្លារបន្ថែមទៀតដល់ អ៊ុយក្រែន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


