ព័ត៌មានអន្ដរជាតិ
គ្រូពេទ្យឥណ្ឌា ប្រើសឺរ៉ាំងតែមួយ ចាក់វ៉ាក់សាំងបង្ការកូវីដ ដល់ក្មេងៗសិស្សសាលា ៣០នាក់
គ្រូពេទ្យម្នាក់ កំពុងត្រូវបានស៊ើបអង្កេត សម្រាប់ការចាក់វ៉ាក់សាំងដល់សិស្សចំនួន៣០នាក់ ដោយប្រើសឺរ៉ាំងតែមួយ នៅក្នុងរដ្ឋ Madhya Pradesh ភាគកណ្តាលប្រទេសឥណ្ឌា។

រឿងនេះ កើតឡើងក្នុងសាលារៀនមួយ នៅស្រុក Sagar ជាកន្លែងដែលកុមារត្រូវបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។
លោក Jitendra Rai ដែលកំពុងចាក់វ៉ាក់សាំងដល់កុមារ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា គាត់ត្រូវបានមន្ទីរសុខាភិបាល ផ្តល់សឺរ៉ាំងឲ្យតែមួយគត់ ហើយគាត់គ្រាន់តែធ្វើតាមបញ្ជាប៉ុណ្ណោះ។

ឪពុកម្តាយដែលនាំកូនមកចាក់វ៉ាក់សាំង បានដឹងអំពីបញ្ហានេះ ហើយក៏បានរាយការណ៍ទៅអាជ្ញាធរ។ នៅពេលមន្ត្រីរដ្ឋទៅដល់សាលា លោក Rai បានបាត់ខ្លួន ហើយបានបិទទូរស័ព្ទ។
ទោះបីជាយ៉ាងណាក៏ដោយ នាយកដ្ឋានសុខាភិបាលរបស់រដ្ឋ បានចាប់ខ្លួនគាត់ ហើយចាប់ផ្តើមការស៊ើបអង្កេតប្រឆាំងនឹងមន្ត្រី ដែលទទួលខុសត្រូវក្នុងការផ្គត់ផ្គង់ឧបករណ៍សម្រាប់ចាក់វ៉ាក់សាំង។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសឥណ្ឌា បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ប្រជាជនជាង ២.០៣ពាន់លាននាក់ហើយ។
សឺរ៉ាំង ចាក់ហើយបោះចោល ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសឥណ្ឌា ដើម្បីបញ្ចៀសការរីករាលដាលនៃជំងឺដ៏សាហាវនានា ដូចជាមេរោគអេដស៍ជាដើម។ យ៉ាងណាក្តី មានឧប្បត្តិហេតុជាច្រើននាពេលកន្លងមក ដែលសឺរ៉ាំងតែមួយ ត្រូវបានប្រើប្រាស់ឡើងវិញនៅក្នុងមន្ទីរពេទ្យ ដោយសារតែកង្វះខាតឧបករណ៍៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ពុលស្រានៅឥណ្ឌា ស្លាប់មនុស្ស ៣៨នាក់
-
កីឡា១២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


