ព័ត៌មានអន្ដរជាតិ
លោកស្រី Pelosi ចាប់ផ្តើមដំណើរទស្សនកិច្ច នៅអាស៊ី ហើយ
ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi បានចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាស៊ីចំនួន ៤ កាលពីថ្ងៃអាទិត្យទី៣១ខែកក្កដា។ នេះបើតាមការបញ្ជាក់ពីការិយាល័យរបស់លោកស្រី ប៉ុន្តែមិននិយាយអំពីកោះតៃវ៉ាន់ទេ ចំពេលមានការរំពឹងទុកថាលោកស្រីអាចទៅបំពេញទស្សនកិច្ច កោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ។

ការិយាល័យរបស់លោកស្រីបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃអាទិត្យថា “លោកស្រី Nancy Pelosi កំពុងដឹកនាំគណៈប្រតិភូសភា ទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងដំណើរទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរី ម៉ាឡេស៊ី កូរ៉េខាងត្បូង និងជប៉ុន”។
យោងតាមសេចក្តីថ្លែងការណ៍, ដំណើរនេះនឹងរួមបញ្ចូលប្រទេសទាំងនោះ ប៉ុន្តែមិនបានបញ្ជាក់ថាតើលោកស្រី Pelosi អាចនឹងឈប់សំចតនៅកន្លែងផ្សេងទៀត ដែរឬក៏អត់នោះទេ។

សេចក្តីថ្លែងការណ៍ដដែលនិយាយថា “ដំណើរនេះ នឹងផ្តោតសំខាន់លើបញ្ហាសន្តិសុខទៅវិញទៅមក ភាពជាដៃគូសេដ្ឋកិច្ច និងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក”។
ប្រទេសចិន បានចាត់ទុកដំណើរទស្សនកិច្ចរបស់មន្ត្រីអាមេរិកទៅកាន់កោះតៃវ៉ាន់ ថាជាការបញ្ជូនសញ្ញាលើកទឹកចិត្តដល់ជំរំគាំទ្រឯករាជ្យនៅលើកោះនេះ។

ទីក្រុងវ៉ាស៊ីនតោនមិនមានទំនាក់ទំនងការទូតជាផ្លូវការជាមួយតៃវ៉ាន់ទេ ប៉ុន្តែត្រូវបានចងភ្ជាប់ដោយច្បាប់ ក្នុងការផ្តល់ឲ្យកោះនេះនូវមធ្យោបាយដើម្បីការពារខ្លួន។
ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi នឹងក្លាយជាការបង្ហាញពីការគាំទ្រយ៉ាងខ្លាំងរបស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់។ លោក Newt Gingrich មកពីគណបក្សសាធារណរដ្ឋ គឺជាប្រធានសភាអាមេរិក ចុងក្រោយបង្អស់ដែលបានទៅទស្សនកិច្ចតៃវ៉ាន់ក្នុងឆ្នាំ ១៩៩៧៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ចិន គំរាមបាញ់ទម្លាក់យន្តហោះ ដឹកប្រធានសភា អាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


