ព័ត៌មានជាតិ
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា៖ ចិនមិនអាចក្លាយជាមហាអំណាចបានឡើយ បើសិនប្រើកម្លាំងយោធាលើតៃវ៉ាន់
លោក សុខ ទូច ប្រធានរាជ្យបណ្ឌិតសភាកម្ពុជា បាននិយាយថា ចិនមិនអាចក្លាយជាមហាអំណាចលេខមួយក្នុងពិភពលោកនៅថ្ងៃខាងមុខដូចចិត្តប៉ងបានឡើយ ប្រសិនបើចិនហ៊ានវាយលុកតៃវ៉ាន់ ព្រោះនៅទីនោះ អាមេរិកបានដាក់អាវុធទំនើបៗពាសពេញអស់ហើយ ពោល គឺមិនខុសអីពីចិនចំណាយលុយលើអាវុធឥតប្រយោជន៍ឡើយ។

លោក សុខ ទូច បានលើកឡើងថា ប្រទេសចិន មិនអាចផ្ទុះអាវុធចូលកោះតៃវ៉ាន់បានទេ ហើយចិនក៏មិនអាចយកតៃវ៉ាន់ក្នុងពេលនេះបានដូចគ្នា ព្រោះក្នុងកោះតៃវ៉ាន់សម្បូរទៅដោយអាវុធទំនើបៗរបស់អាមេរិក ខណៈដែលតៃវ៉ាន់ ក៏មានកាំជ្រួចកម្ទេចដែនលំហដូចគ្នា បើសិនជាចិនបាញ់តាមអាកាស តៃវ៉ាន់នឹងបាញ់កម្ទេចអាវុធរបស់ចិន ហើយប្រសិនបើចិនវាយលុកតាមផ្លូវទឹក តៃវ៉ាន់ក៏មានកប៉ាល់មុជទឹកសម្រាប់ទប់ទល់ដូចគ្នា។

លោកបណ្ឌិត សុខ ទូច បានមានប្រសាសន៍ថា៖ “លោកស្រី Pelosi អញ្ជើញមកតៃវ៉ាន់គ្មានអ្វីប្រែប្រួលទេ គាត់ហោះតាំងពីព្រឹកចេញពីម៉ាឡេស៊ី នៅពេលគាត់ចុះដល់តៃវ៉ាន់ ចិនវ៉ៃទេ? ចិនអត់វ៉ៃទេ ចិនគម្រាមទេ? គឺគម្រាម ប៉ុន្តែអាមេរិកយល់ច្បាស់ណាស់ថា សង្គ្រាម៥លើក ចិនមិនបានចូលរួមទេ ចិនគ្រាន់តែនៅពីក្រោយប៉ុណ្ណោះ។ ចិនមិនបានចូលរួមឡើយ ប៉ុន្តែដង្ហើមសេដ្ឋកិច្ចចិននៅទីនោះធំៗណាស់ ហេតុអ្វីចិនមិនចូលរួម? ព្រោះចិនមិនចង់ហែកលុយចោល ចឹងអាមេរិកញុះឱ្យហែកលុយចោល”។
គួររំលឹកថា ដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមរិកទៅកោះតៃវ៉ាន់នេះ គឺក្នុងគោលបំណងបង្ហាញថា អាមេរិកចងសម្ព័ន្ធមិត្តជាមួយកោះតៃវ៉ាន់ ហើយអាមេរិក ក៏មិនទុកឱ្យតៃវ៉ាន់នៅម្នាក់ឯងឡើយ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


