ព័ត៌មានអន្ដរជាតិ
ទីក្រុង បារាំង ជាង ១០០ នៅតែគ្មានទឹកផឹក ដោយសារគ្រោះរាំងស្ងួត (មានវីដេអូ)
ស្របពេលដែលផ្នែកដ៏ធំនៃទ្វីបអឺរ៉ុប កំពុងជួបប្រទះនឹងគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រនោះ ទីក្រុងរបស់បារាំងជាង១០០ នៅតែមិនមានទឹកផឹកនៅឡើយ។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងផ្លាស់ប្តូរអេកូឡូស៊ីលោក Christophe Bechu។
លោក Bechu ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន EuroNews ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Roumoules កាលពីចុងសប្តាហ៍មុនថា “មិនមានអ្វីនៅសេសសល់ ក្នុងទុយោទៀតទេ”។ លោកបន្ថែមថា ទីក្រុងជាង១០០ នៅក្នុងប្រទេសបារាំង ឥឡូវនេះអាចពឹងផ្អែកលើការផ្គត់ផ្គង់ដែលនាំមក ដោយឡានដឹកទឹកប៉ុណ្ណោះ។
គ្រោះរាំងស្ងួត មានសភាពកាន់តែធ្ងន់ធ្ងរឡើងៗដោយសារតែរលកកម្តៅដ៏សាហាវ ដែលធ្វើឲ្យសីតុណ្ហភាពនៅក្នុងតំបន់ខ្លះនៃប្រទេសនេះ កើនឡើងដល់ ៤០ អង្សាសេ ហើយបណ្តាលឲ្យមានមានភ្លើងឆេះព្រៃ ការជម្លៀសមនុស្ស និងការស្លាប់ដោយសារកម្តៅ។
ស្របពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីបារាំង លោកស្រី Elisabeth Borne បាននិយាយថា គ្រោះរាំងស្ងួតពេលនេះ គឺ អាក្រក់បំផុតមិនធ្លាប់មានសោះ នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស ហើយអះអាងថា វាក៏បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចផងដែរ ដោយសារតែវាបានបំផ្លិចបំផ្លាញកសិករបារាំង ព្រោះដំណាំរបស់ពួកគេបានក្រៀមស្វិតក្រោមកម្តៅថ្ងៃ។
កសិករខ្លះនិយាយថា ទិន្នផលមានការធ្លាក់ចុះ ជាពិសេសផលិតផលដូចជា សណ្តែកសៀង ផ្កាឈូករ័ត្ន និងពោត។
របាយការណ៍ពីគណៈកម្មការអឺរ៉ុប ដែលចេញផ្សាយកាលពីចុងខែកក្កដាបានបង្ហាញថា ជិតពាក់កណ្តាលនៃសហភាពអឺរ៉ុប ត្រូវរងផលប៉ះពាល់ទៅនឹងកម្រិតព្រមានអំពីគ្រោះរាំងស្ងួត ខណៈ ១១% នៃប្លុកនេះ អាចប្រឈមនឹងកម្រិតប្រកាសអាសន្នខ្ពស់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


