Connect with us

ព័ត៌មានអន្ដរជាតិ

វីរុស​បំប្លែងហ្សែនថ្មីដ៏សាហាវ រកឃើញឆ្លងដល់អាល្លឺម៉ង់ហើយ!

បានផុស

នៅ

មេរោគ​វិវឌ្ឍថ្មី​នៃ​កូវីដ ១៩ ដែល​កំពុង​ធ្វើ​ឲ្យ​ពិភពលោក​ភ័យ​ខ្លាច​ខ្លាំង ពេល​នេះ​លេច​វត្តមាន​ដល់​អាល្លឺម៉ង់មួយទៀត​ហើយ។ នេះ​បើ​តាមសេចក្តីប្រកាស​ព័ត៌មាន​ពីរដ្ឋ Baden-Wuerttemberg របស់​ប្រទេស​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីរុស​កូវីដ ១៩ បំប្លែង​ហ្សែន​ថ្មីដែល​កំពុង​រាតត្បាត​យ៉ាង​លឿន​បំផុត​នៅ​អង់គ្លេស និងបារាំង ត្រូវ​បាន​រក​ឃើញ​លើក​ដំបូង​លើ​បុរស​ជនជាតិ​អាល្លឺម៉ង់ ក្នុង​ទីក្រុង Frankfurt ដែល​ទើបត្រឡប់​មក​ពី​ទីក្រុងឡុងដ៏ កាល​ពី​ថ្ងៃ ២០ ធ្នូកន្លងទៅ។

តាមការ​វិភាគ​ហ្សែន​វីរុសកូវីដក្នុង​ខ្លួន​បុរសរូប​នេះ ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​ប៊ែកឡាំង បង្ហាញ​ថា គឺ​ជាករណី​ហ្សែន B117 ដែល​គេ​ដឹង​ថា ចាប់​ផ្តើម​បំប្លែង​ខ្លួន​ក្នុង​ចក្រភពអង់គ្លេស ហើយរាតត្បាត​យ៉ាង​លឿន​ទៅ​កាន់​បណ្តា​ប្រទេស​ជាច្រើន​នៅអឺរ៉ុប។ នេះបើតាមការ​បញ្ជាក់​ពី​ក្រសួងសុខាភិបាល នៃ​រដ្ឋ​ភាគ​ខាងត្បូង​អាល្លឺម៉ង់មួយនេះ។

បុរស​ដែល​ឆ្លង​កូវីដ​ថ្មីនេះ គឺបាន​លេចចេញ​រកសញ្ញាតិចតួចប៉ុណ្ណោះ ពេលមក​ដល់​ប្រទេស​អាល្លឺម៉ង់ ហើយត្រូវក្រុមគ្រួសារមកទទួល​នៅអាកាសយានដ្ឋាន និង​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែកចាប់តាំងពី​មក​ដល់។

ទោះជាយ៉ាងណា សមាជិកគ្រួសារបុរសផ្ទុកកូវីដ ១៩ ខាងលើទាំង ៣នាក់ ដែលប៉ះពាល់​ផ្ទាល់ ក៏ត្រូវ​ធ្វើ​ចត្តាឡីស័កដែរ។

គួរបញ្ជាក់ថា រលករាតត្បាត​ដ៏លឿនរបស់​វីរុសកូវីដ ១៩ បំប្លែងហ្សែន​ថ្មីនៅ​អង់គ្លេស បាន​ធ្វើ​ឲ្យ​ប្រជាជាតិអឺរ៉ុបទាំង​មូលភ័យខ្លាចខ្លាំង និង​បាន​សម្រេចបិទ​គ្រប់​ការធ្វើ​ដំណើរទាំង​អស់ជាមួយ​អង់គ្លេស រាប់បញ្ចូលទាំង​ការដឹកជញ្ជូនទំនិញ​ទៀត​ផង៕

ប្រែសម្រួល៖ សុភា
ប្រភ៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម