ព័ត៌មានអន្ដរជាតិ
កាណាដា ឲ្យ អ៊ុយក្រែន ខ្ចីលុយទិញឥន្ធនៈទុកកម្ដៅនៅរដូវរងា
ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសកាណាដាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា រដ្ឋាភិបាលកាណាដាបានផ្តល់ប្រាក់កម្ចីចំនួន ៤៥០ លានដុល្លារកាណាដា (៣៤៨ លានដុល្លារអាមេរិក) ដល់ប្រទេសអ៊ុយក្រែនដើម្បីទិញប្រេងឥន្ធនៈទុកកម្ដៅ មុនរដូវរងា ។

សេចក្តីថ្លែងការណ៍បាននិយាយថា “លោក Chrystia Freeland ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានប្រកាសផ្តល់ប្រាក់កម្ចីចំនួន ៣៤៨ លានដុល្លារដល់អ៊ុយក្រែនដើម្បីគាំទ្រការទិញឥន្ធនៈកម្ដៅចាំបាច់ មុនរដូវរងា ហើយប្រាក់កម្ចីនេះបំពេញនូវទឹកប្រាក់ចំនួន ១.៥១ ពាន់លានដុល្លារដែលកាណាដាបានគ្រោងទុកសម្រាប់អ៊ុយក្រែននៅក្នុងថវិកាជាតិឆ្នាំ ២០២២ នេះ” ។
សេចក្តីថ្លែងការណ៍បាននិយាយទៀតថា រដ្ឋាភិបាលទីក្រុងកៀវនឹងទទួលបានប្រាក់កម្ចីនេះតាមរយៈគណនីគ្រប់គ្រងរបស់ម្ចាស់ជំនួយនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សម្រាប់អ៊ុយក្រែន ហើយឥឡូវនេះរដ្ឋាភិបាលទីក្រុង Ottawa ក៏បានបំពេញតាមការប្តេជ្ញាចិត្តរបស់ខ្លួនរួចហើយផងដែរ បន្ទាប់ពីបានសន្យាក្នុងអំឡុងពេលកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រទេស G7 នៅក្នុងខែឧសភា និងមិថុនា កន្លងទៅ ។

ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ G7 កាលពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែឧសភា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកាណាដាលោកស្រី Chrystia Freeland បានសន្យាផ្តល់ប្រាក់កម្ចីចំនួន ១៩៣ លានដុល្លារដល់អ៊ុយក្រែនតាមរយៈ IMF ដើម្បីចាយវាយតាមតម្រូវការរបស់ខ្លួន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


