ព័ត៌មានអន្ដរជាតិ
ស្លាប់៣៣ នាក់ក្នុងហេតុការណ៍លិចទូកនៅ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ
មនុស្សយ៉ាងតិច៣៣នាក់បានស្លាប់ក្នុងហេតុការណ៍លិចទូកដឹកអ្នករកស៊ីនៅបឹង Albert ភាគឦសាន សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
អ្នកនាំពាក្យរដ្ឋាភិបាលខេត្តបានប្រាប់ទីភ្នាក់ងារ Anadolu ថា មនុស្សចំនួនប្រាំបីនាក់បានរួចជីវិតពីឧប្បត្តិហេតុដែលបានកើតឡើងនៅជិតតំបន់ Kolokoto ក្នុងទឹកដី Mahagi នៃខេត្ត Ituri ។

ព្រំដែនរវាងប្រទេសអ៊ូហ្គង់ដានិងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោត្រូវបានបិទអស់រយៈពេលជាច្រើនខែមកហើយដោយសារតែជំងឺរាតត្បាតកូវីដ១៩។
លោក Vital Adubangu ប្រធានអង្គការសង្គមស៊ីវិលមួយបាននិយាយថា សោកនាដកម្មនេះបានកើតឡើងបន្ទាប់ពីមានខ្យល់បក់បោកយ៉ាងខ្លាំងនៅលើបឹង។

លោកបានប្រាប់ទីភ្នាក់ងារ Anadolu ថា “សាកសពជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសាររបស់ពួកគេដើម្បីធ្វើបុណ្យ”។
គួរបញ្ជាក់ថា បឹង Albert ដែលជាបឹងធំជាងគេទី៧នៅទ្វីបអាហ្រ្វិកគឺស្ថិតនៅចន្លោះកណ្តាលរវាងប្រទេសអ៊ូហ្គង់ដានិងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ មនុស្សជាច្រើនមកពីប្រទេសទាំងពីររួមទាំងពាណិជ្ជករផងដែរបានប្រើបឹងនេះដើម្បីដឹកជញ្ជូនទំនិញ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Anadolu
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២១ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


