ព័ត៌មានអន្ដរជាតិ
លោកយាយអាយុ ១០១ ឆ្នាំទទួលការចាក់វ៉ាក់សាំងកូវីដដំបូងគេនៅអាល្លឺម៉ង់
យោងតាមការចុះផ្សាយដោយសារព័ត៌មាន MDR កាលពីថ្ងៃសៅរ៍បានឲ្យដឹងថា លោកយាយអាយុ ១០១ ឆ្នាំម្នាក់ក្លាយជាជនជាតិអាល្លឺម៉ង់ដំបូងគេទទួលបានការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ពោលមួយថ្ងៃមុនការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងផ្លូវការរបស់ប្រទេសនេះ ។
MDR បានរាយការណ៍ថា ស្ត្រីម្នាក់មកពីទីក្រុង Halberstadt នៅជួរភ្នំ Harz រស់នៅក្នុងមជ្ឈមណ្ឌលថែទាំមនុស្សចាស់ដែលមានមនុស្ស ៤០ នាក់ និងបុគ្គលិក ១១ នាក់ក៏បានទទួលការចាក់វ៉ាក់សាំងនេះផងដែរ ។

ទន្ទឹមនោះរដ្ឋាភិបាលសហព័ន្ធគ្រោងនឹងចែកចាយវ៉ាក់សាំងច្រើនជាង ១.៣ លានដូសទៅឲ្យអាជ្ញាធរសុខភាពក្នុងតំបន់នៅចុងឆ្នាំនេះ និងប្រហែល ៧០០,០០០ ដូសក្នុងមួយសប្តាហ៍ចាប់ពីខែមករា ។
ប្រទេសអាល្លឺម៉ង់ដែលមានប្រជាជន ៨៣ លាននាក់បានបង្កើតមណ្ឌលចាក់វ៉ាក់សាំងជាង ៤០០ កន្លែងរួមទាំងនៅតាមទីធ្លានានាដូចជាអតីតព្រលានយន្តហោះ Tegel និង Tempelhof របស់ទីក្រុង Berlin និងសាលពិព័រណ៍ពាណិជ្ជកម្មរបស់ទីក្រុង Hamburg ជាដើម ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសអាល្លឺម៉ង់មានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១,៦៤៣,១៦៩ ករណី និងមានអ្នកស្លាប់ចំនួន ៣០,១៥៧ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS
ចុចអាន ៖ អាជ្ញាធរខេត្ត សាមុតសាខន សម្រេចយកទីតាំងមួយនេះធ្វើជាមន្ទីរពេទ្យដាក់អ្នកជំងឺកូវីដ
ចុចអាន ៖ ស្លាប់៣៣ នាក់ក្នុងហេតុការណ៍លិចទូកនៅ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


