ព័ត៌មានអន្ដរជាតិ
លោក ពូទីន ថា ក្រុមភេរវកររបស់ អ៊ុយក្រែន ត្រូវតែទទួលខុសត្រូវសោកនាដកម្មនៅ Donbass
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានដាក់ទំនួលខុសត្រូវចំពោះសោកនាដកម្មនៅតំបន់ Donbass លើ “អង្គការភេរវករ neo-Nazi” របស់អ៊ុយក្រែន ព្រោះតែក្រុមមួយនេះនាំឲ្យទីក្រុងមូស្គូបរាជ័យ រាល់ការប៉ុនប៉ងដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី ។

លោក ពូទីន បាននិយាយថា “សោកនាដកម្មនេះគឺជាលទ្ធផលនៃសកម្មភាពរបស់អ្នកជាតិនិយម របប neo-Nazi ដែលបានដណ្តើមអំណាចនៅអ៊ុយក្រែនដោយកម្លាំងនៅក្នុងឆ្នាំ ២០១៤ ហើយបន្ទាប់មកបានចាប់ផ្តើមអរិភាពនៅតំបន់ Donbass” ។
លោក ពូទីន បានបន្ថែមថា “ដូច្នេះហើយទើបយើងបានធ្វើប្រតិបត្តិការយោធាទ្រង់ទ្រាយធំចំនួន ២ នៅតំបន់ Donbass ជាពិសេសការប្រើកាំភ្លើងធំ ការវាយប្រហារតាមអាកាស ក៏ដូចជាអាវុធធុនធ្ងន់ជាដើម ហើយនេះគឺជាអ្វីដែលកំពុងកើតឡើងនៅទីនោះ ។ វាជាកាតព្វកិច្ចរបស់រុស្ស៊ីក្នុងការជួយប្រជាជនតំបន់ Donbass ក៏ដូចជាការពារទឹកដីរបស់ពួកគេដោយសេចក្ដីក្លាហាន” ។

ទីក្រុងមូស្គូបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែនតាមបញ្ជារបស់លោក ពូទីន ក្រោយការស្នើសុំពីសាធារណរដ្ឋប្រជាមានិត Donetsk និង Luhansk ដើម្បីការពារពួកគេប្រឆាំងនឹងការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ។
ការវាយប្រហារទាំងនេះបានបន្តជាមួយនឹងភាពខុសគ្នាជាច្រើក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយនេះ ចាប់តាំងពីសាធារណរដ្ឋទាំងពីរបានប្រកាសឯករាជ្យរបស់ពួកគេ ហើយលោក ពូទីន បានពណ៌នាសកម្មភាពរបស់ទីក្រុងកៀវនៅតំបន់ Donbass ថាជា “អំពើប្រល័យពូជសាសន៍” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


