ព័ត៌មានអន្ដរជាតិ
Zelensky ប្រាប់អតីតប្រធានាធិបតី អាមេរិក ពីអ្វីដែលក្រុងវ៉ាស៊ីនតោន អាចជួយដល់ អ៊ុយក្រែន
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានជំរុញឲ្យអាមេរិកចុះហត្ថលេខាលើការធានាសន្តិសុខដល់អ៊ុយក្រែន ដើម្បីឲ្យទីក្រុងកៀវស្វែងរកការទទួលបានអ្វីបន្ថែមទៀតពីបរទេសឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ។

លោក Zelensky បានរៀបរាប់ប្រាប់អតីតប្រធានាធិបតីអាមេរិកលោក Bill Clinton អំពីរបៀបដែលសហរដ្ឋអាមេរិកអាចជួយប្រទេសរបស់លោក ចំពេលមានជម្លោះជាមួយរុស្ស៊ី ជាពិសេសអ៊ុយក្រែនចង់ឲ្យក្រុងវ៉ាស៊ីនតោន ចាត់ទុកក្រុងមូស្គូជារដ្ឋឧបត្ថម្ភភេរវកម្ម ។
ថ្លែងនៅក្នុងការជួបជុំមួយដែលរៀបចំដោយមូលនិធិ Clinton, លោក Zelensky បាននិយាយថា “សម្រាប់ពិភពលោកស៊ីវិល័យទាំងមូល សហរដ្ឋអាមេរិកគឺជាសញ្ញានៃលទ្ធិប្រជាធិបតេយ្យ ។ ពេលអ្នកឲ្យកាំភ្លើងធំដល់យើង ជាតិផ្សេងក៏ឲ្យកាំភ្លើងធំដែរ ដូច្នេះប្រសិនបើសហរដ្ឋអាមេរិក ចាត់ទុករុស្ស៊ីជាអ្នកឧបត្ថម្ភរដ្ឋនៃអំពើភេរវកម្ម នោះប្រទេសផ្សេងទៀតនឹងធ្វើតាមដូចគ្នាដែរ” ។

ទន្ទឹមនោះប្រធានាធិបតីអ៊ុយក្រែនបានសរសើរក្រុងវ៉ាស៊ីនតោនសម្រាប់តួនាទីរបស់ខ្លួនជាគំរូសម្រាប់ប្រទេសដែលមានគំនិតដូចគ្នាផ្សេងទៀត ហើយបានស្នើឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកបង្ហាញភាពជាអ្នកដឹកនាំក្នុងការផ្តល់ឲ្យអ៊ុយក្រែននូវសព្វាវុធ ថវិកា និងរបស់ផ្សេងទៀតដែលខ្លួនត្រូវការ ។
លោក Zelensky បានប្រាប់ការជួបជុំនោះថា “ខ្ញុំចង់ឃើញសហរដ្ឋអាមេរិកជាប្រទេសដំបូងគេក្នុងពិភពលោកដែលបានចុះហត្ថលេខាលើឯកសារទាំងនោះលើការធានាសន្តិសុខជាមួយអ៊ុយក្រែន” ។ ភ្លាមៗនោះលោក Clinton បានឆ្លើយតបវិញថា លោកសន្យាថានឹងស្វែងរកវិធីដែលគាត់អាចជួយអ៊ុយក្រែនជាមួយនឹងអ្វីៗដូចជា ជំនួយមនុស្សធម៌ និងការកសាងប្រទេសឡើងវិញជាដើម” ។

គួរបញ្ជាក់ថា មូលនិធិ Clinton បានចូលរួមចំណែកជាច្រើនឆ្នាំមកហើយក្នុងកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញនៅក្នុងផ្នែកជាច្រើននៃពិភពលោកដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ លោកខាងលិច ប្រឹងដាក់ទណ្ឌកម្មប្រឆាំង រុស្ស៊ី ឯអ្នកប៉ះពាល់គឺ អឺរ៉ុប
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


