ព័ត៌មានអន្ដរជាតិ
លោក ពូទីន ថា កំហុសក្នុងការប្រកាសកែនទ័ពគួរតែកែតម្រូវ
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា កំហុសទាំងអស់ដែលបានធ្វើឡើង ក្នុងអំឡុងពេលនៃការប្រកាសកែនទ័ពបម្រុងមួយផ្នែកក្នុងប្រទេសសម្រាប់ប្រតិបត្តិការយោធានៅអ៊ុយក្រែន គួរតែត្រូវបានកែតម្រូវ ។
លោក ពូទីន បានធ្វើអត្ថាធិប្បាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ថា កាលពីសប្ដាហ៍មុន មនុស្សចាស់ និងអ្នកដែលមានអាយុចូលបម្រើការងារត្រូវបានកែនមកបំពេញកាតព្ចកិច្ចជាយោធា ។
លោកបន្តថា រាល់កំហុសត្រូវតែកែតម្រូវ ហើយអ្នកដែលត្រូវបានកែនដោយគ្មានហេតុផលសមរម្យគួរតែត្រូវបានត្រឡប់ទៅផ្ទះវិញ ។ លោកសង្កត់ធ្ងន់ថា អាជ្ញាធរនឹងចាត់វិធានការឲ្យបានឆាប់រហ័សដើម្បីដោះស្រាយស្ថានការណ៍នេះ ។
ជាក់ស្តែងលោក ពូទីន សង្ឃឹមថានឹងបញ្ចៀសភាពចលាចលបន្ថែមទៀត បន្ទាប់ពីការតវ៉ាប្រឆាំងនឹងការកែនទ័ពមួយផ្នែកនៅតែបន្តនៅទូទាំងប្រទេស ខណៈជនជាតិរុស្សីរាប់ពាន់នាក់បាននិងកំពុងភៀសខ្លួនទៅកាន់ប្រទេសជិតខាង ដើម្បីគេចពីសេចក្តីព្រាងច្បាប់នេះ ។
គួរបញ្ជាក់ថា ពលរដ្ឋរុស្ស៊ីបានសម្រុកចេញពីប្រទេស បន្ទាប់ពីប្រធានាធិបតីលោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃពុធសប្ដាហ៍មុនបានប្រកាសពីការកែនទ័ពមួយផ្នែកនៅក្នុងប្រទេស ដែលនឹងប៉ះពាល់ដល់មនុស្សប្រហែល ៣០ ម៉ឺននាក់ដែលមានអាយុចន្លោះពី ១៨ ទៅ ៥០ ឆ្នាំ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ RT ផ្សាយថា អាមេរិក និងអឺរ៉ុប កំពុងអស់អាវុធឲ្យ អ៊ុយក្រែន ហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


