ព័ត៌មានអន្ដរជាតិ
ឆេះរោងចក្រផលិតឱសថមួយកន្លែងនៅកូរ៉េខាងត្បូង ស្លាប់និងរបួសធ្ងន់ច្រើននាក់
យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap បានឲ្យដឹងថា រោងចក្រផលិតឱសថមួយកន្លែងនៅទីក្រុង Hwaseong ភាគខាងត្បូងសេអ៊ូល ត្រូវអគ្គីភ័យឆាបឆេះកាលពីថ្ងៃសុក្រ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង ១៧ នាក់ផ្សេងទៀតរងរបួសធ្ងន់។

មន្ត្រីប៉ូលិសបានបញ្ជាក់ថា អគ្គីភ័យបានឆាបឆេះរោងចក្រ Hwail Pharmaceutical Co. នៅវេលាម៉ោង ២ និង២២នាទីរសៀល ហើយការផ្ទុះនេះកើតចេញពីជាន់ទី៣នៃអគារ៥ជាន់។ ភ្លាមៗការហៅទូរស័ព្ទសង្គ្រោះបន្ទាន់ជាច្រើនបានរាយការណ៍ថា ពួកគេបានឮសំឡេងនៃការផ្ទុះមួយយ៉ាងខ្លាំង។

មន្ត្រីបាននិយាយបន្ថែមទៀតថា អ្នកស្លាប់ម្នាក់គឺជាមនុស្សអាយុជាង២០ឆ្នាំ ដែលដំបូងបានបាត់ខ្លួន ហើយក្រោយមកបានរកឃើញសពនៅក្រោយរោងចក្រ។ ក្នុងចំណោមអ្នករងរបួសទាំង១៧នាក់ មាន៤នាក់របួសធ្ងន់ ខណៈ១៣នាក់ផ្សេងទៀតរងការស្រូបផ្សែង ហើយភ្លើងក៏បានរលត់នៅវេលាម៉ោង៦:២៣នាទី។

យ៉ាងណាមិញ រថយន្តពន្លត់អគ្គីភ័យចំនួន ៩២ គ្រឿង រថយន្តបូមទឹក និងឧបករណ៍ផ្សេងទៀតត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ រួមជាមួយនឹងអ្នកពន្លត់អគ្គីភ័យចំនួន ២០១ នាក់ និងអ្នកជួយសង្គ្រោះផ្សេងទៀត។ ទន្ទឹមគ្នានោះដែរ ប៉ូលិសនិងអ្នកពន្លត់អគ្គិភ័យ កំពុងពិនិត្យរកមូលហេតុពិតប្រាកដដែលភ្លើងឆាបឆេះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ឆេះផ្សារទំនើបនៅ កូរ៉េខាងត្បូង មានទាំងអ្នកស្លាប់ និងរបួស
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


