ព័ត៌មានអន្ដរជាតិ
អ្នកស្លាប់ក្នុងការប្រកួតបាល់ទាត់នៅប្រទេសឥណ្ឌូណេស៊ី កើនដល់ជាង ១៧០ នាក់
យ៉ាងហោចណាស់មនុស្ស ១៧៤ នាក់ត្រូវបានស្លាប់ បន្ទាប់ពីការប៉ះទង្គិចបានផ្ទុះឡើងក្នុងអំឡុងពេលការប្រកួតបាល់ទាត់លីគទី១ ក្នុងប្រទេសឥណ្ឌូណេស៊ី ខណៈសេចក្ដីរាយការណ៍បឋម នាក់ស្លាប់មានត្រឹមចំនួន ១២៩ នាក់។

តាមប្រភពព័ត៌មានពី Skysports បានឱ្យដឹងថា អំពើហិង្សាបានផ្ទុះឡើងនៅកីឡដ្ឋានមួយក្នុង East Java អំឡុងពេលការប្រកួតរវាងក្លិប Arema ជាមួយក្លិប Persebaya Surabaya បន្ទាប់ពីការរត់ជាន់គ្នា បានចាប់ផ្តើមនៅពេលដែលប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកចូលទៅក្នុងហ្វូងមនុស្ស។ មនុស្សជាង ៣០០ នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ ប៉ុន្តែមនុស្សជាច្រើនបានស្លាប់នៅតាមផ្លូវ និងពេលកំពុងព្យាបាល។

ហេតុបានផ្ទុះឡើងបន្ទាប់ពីក្លិប Persebaya Surabaya បានយកឈ្នះ ៣-២ លើម្ចាស់ផ្ទះ ហើយយោងទៅតាមរបាយការណ៍ក្នុងស្រុកអ្នកគាំទ្រ Arema រាប់ពាន់នាក់បានបន្តទៅកាន់ទីលានបន្ទាប់ពីក្រុមរបស់ពួកគេចាញ់ ដោយការមិនសុខចិត្តចំពោះការប្រកួត។ ការរត់ជាន់គ្នាក៏បានចាប់ផ្តើមនៅពេលប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកចូលទៅក្នុងហ្វូងមនុស្ស។
នៅក្នុងគ្រោះមហន្តរាយនៅកីឡដ្ឋានដ៏អាក្រក់បំផុតមួយរបស់ពិភពលោកនេះ គឺមនុស្សជាង ៣០០ នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះ ប៉ុន្តែមនុស្សជាច្រើនបានស្លាប់នៅតាមផ្លូវ ឬពេលកំពុងព្យាបាល។

លោក Nico Afinta មេប៉ូលីស East Java បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃអាទិត្យនេះថា “យើងបានធ្វើសកម្មភាពបង្ការរួចហើយ មុនពេលយើងបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ខណៈដែលអ្នកគាំទ្របានចាប់ផ្តើមវាយប្រហារប៉ូលីស ដោយធ្វើសកម្មភាពអនាធិបតេយ្យ និងដុតរថយន្ត”។
ជនរងគ្រោះមួយចំនួនបានរងរបួសខួរក្បាល ហើយគ្រូពេទ្យម្នាក់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ក្មេងអាយុ ៥ ឆ្នាំម្នាក់ស្ថិតក្នុងចំណោមអ្នកដែលបានស្លាប់។

មន្ត្រីសុខាភិបាលក្នុងតំបន់បាននិយាយថា ជនរងគ្រោះជាច្រើនបានស្លាប់ដោយសារ ភាពចលាចល ការចង្អៀតណែន ការរត់ជាន់គ្នា និងថប់ដង្ហើម។ ជាមួយគ្នានោះ ២ នាក់ក្នុងចំណោមអ្នកស្លាប់នៅកីឡដ្ឋាន Kanjuruhan ក្នុងទីក្រុង Malang ត្រូវបានរាយការណ៍ថាជា មន្ត្រីប៉ូលិស។

យោងតាមបទបញ្ញត្តិរបស់ FIFA ចែងថា មិនត្រូវមាន អាវុធ ឬ “ឧស្ម័នគ្រប់គ្រងហ្វូងមនុស្ស” ត្រូវបានយក ឬប្រើប្រាស់ដោយប៉ូលីសទេ។
លោក Mahfud MD ប្រធានរដ្ឋមន្ត្រីសន្តិសុខរបស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា កីឡដ្ឋាននេះត្រូវបានបំពេញហួសសមត្ថភាព ខណៈពេលដែលកន្លែងកីឡាត្រូវបានសន្មត់ថា ផ្ទុកមនុស្សបានត្រឹមតែ ៣៨ ០០០ នាក់ប៉ុណ្ណោះ គាត់អះអាងថា សំបុត្រចំនួន ៤២ ០០០ ត្រូវបានលក់លើសចំនួនផ្ទុក៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
កីឡា៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


