ព័ត៌មានអន្ដរជាតិ
កុមារ ១៧នាក់ ស្ថិតក្នុងចំណោមអ្នកស្លាប់ នៅ ឥណ្ឌូណេស៊ី
ក្រុមមន្ត្រីបាននិយាយថា កុមារចំនួន១៧នាក់ ស្ថិតក្នុងចំណោមមនុស្សយ៉ាងតិច ១២៥នាក់ដែលត្រូវបានសម្លាប់ ក្នុងការរត់ជាន់គ្នា ក្នុងកីឡដ្ឋានបាល់ទាត់នៅប្រទេសឥណ្ឌូណេស៊ី កាលពីចុងសប្តាហ៍។

អស់រយៈពេលជាយូរមកហើយ អំពើហិង្សា តែងតែកើតឡើងអំឡុងការប្រកួតកីឡាបាល់ទាត់នៅប្រទេសឥណ្ឌូណេស៊ី ជាពិសេសក្នុងរដ្ឋធានី ហ្សាការតា តែម្តង ប៉ុន្តែគ្រោះមហន្តរាយកាលពីថ្ងៃសៅរ៍ទី២ខែតុលា នៅក្នុងទីក្រុងតូចមួយលើកោះជ្វា បានបង្កឲ្យមានការចាប់អារម្មណ៍កាន់តែខ្លាំង។
បើយោងតាមតួលេខពីក្រសួងអំណាចនារី និងការពារកុមារបានឲ្យដឹងថា កុមារចំនួន៧នាក់ក៏រងរបួសផងដែរ ហើយចំនួនអ្នកស្លាប់ អាចនឹងកើនឡើងបន្ថែមទៀត។

គួរបញ្ជាក់ជាថ្មី ការរត់ជាន់គ្នាកាលពីថ្ងៃសៅរ៍បានកើតឡើង ខណៈអ្នកទស្សនាដែលភ័យស្លន់ស្លោ បានព្យាយាមរត់ចេញពីកីឡដ្ឋានដែលដាក់មនុស្សណែនតាន់តាប់ បន្ទាប់ពីប៉ូលិសបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកអ្នកគាំទ្ររបស់ក្រុមម្ចាស់ផ្ទះ ដែលរត់ចូលទីលាននៅពេលចប់ការប្រកួត។
ក្រុមម្ចាស់ផ្ទះ Arema FC បានចាញ់ក្រុមភ្ញៀវ Persebaya Surabaya ក្នុងលទ្ធផល ៣-២ បើ ទោះបីជាអាជ្ញាធរនិយាយថា សំបុត្រមិនត្រូវបានលក់ឲ្យអ្នកគាំទ្រ Persebaya ជុំវិញការព្រួយបារម្ភអំពីសុវត្ថិភាពក៏ដោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ប៉ូលិសឥណ្ឌូណេស៊ី រងការរិះគន់ចាស់ដៃ បន្ទាប់ពីហេតុការណ៍ក្នុងកីឡដ្ឋាន សម្លាប់មនុស្ស ១២៥នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


