ព័ត៌មានអន្ដរជាតិ
យន្តហោះដឹករដ្ឋាភិបាលយេមែនរងការវាយប្រហារ ស្លាប់និងរបួសមនុស្សជាង៧០នាក់
មនុស្សចំនួន២២នាក់បានស្លាប់និងជាង៥០នាក់ទៀតរងរបួសក្នុងការវាយប្រហារមួយនៅឯព្រលានយន្តហោះទីក្រុង Aden ភាគអាគ្នេយ៍ប្រទេស យេមែន។

យ៉ាងហោចណាស់មានការផ្ទុះមួយភ្លាមៗបន្ទាប់ពីយន្តហោះមួយគ្រឿងដែលដឹករដ្ឋាភិបាលទើបបង្កើតថ្មីរបស់ប្រទេសដែលហែកហួរដោយសង្គ្រាមមួយនេះបានមកដល់ពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
បុគ្គលិកជំនួយនិងមន្រ្តីស្ថិតក្នុងចំណោមអ្នកស្លាប់និងរបួស។

រដ្ឋមន្រ្តីក្រសួងព័ត៌មានបានចោទប្រកាន់ក្រុមឧទ្ទាម Houthi ថាជាអ្នកធ្វើសកម្មភាពភេរវកម្មដ៏កំសាកនេះ។
វីដេអូនៃឧប្បត្តិហេតុកាលពីថ្ងៃពុធបានបង្ហាញថា មានការផ្ទុះដ៏ធំមួយនៅពេលអ្នកដំណើរចាប់ផ្តើមចុះពីយន្តហោះដែលដឹកគណៈរដ្ឋមន្រ្តីថ្មីទៅកាន់ទីក្រុង Aden។

ហ្វូងមនុស្សដែលប្រមូលផ្តុំគ្នានៅព្រលានដើម្បីស្វាគមន៍ក្រុមរដ្ឋមន្រ្តីបានរត់គេចខ្លួននៅពេលផ្សែងយ៉ាងក្រាស់ហុយចេញពីអាកាសយានដ្ឋាន។ សំឡេងគ្រាប់កាំភ្លើងក៏ត្រូវបានគេឮភ្លាមៗផងដែរ។
មូលហេតុនៃការផ្ទុះនេះមិនទាន់ត្រូវបានគេដឹងច្បាស់ទេប៉ុន្តែប្រភពសន្តិសុខបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា គ្រាប់កាំភ្លើងត្បាល់ចំនួន៣គ្រាប់បានធ្លាក់នៅឯព្រលាន។

គេហទំព័រព័ត៌មាន Al-Masdar Online របស់ប្រទេសយេមែនបានរាយការណ៍ថា អនុរដ្ឋមន្ត្រីក្រសួងការងារលោក Yasmin al-Awadhi ត្រូវបានសម្លាប់ហើយអនុរដ្ឋមន្រ្តីក្រសួងយុវជននិងកីឡាលោក Moneer al-Wajeeh និងអនុរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនលោក Nasser Sharif ស្ថិតក្នុងចំណោមអ្នករងរបួស។
នាយករដ្ឋមន្រ្តី Maeen Abdulmalik Saeed និងគណៈរដ្ឋមន្រ្តីរបស់គាត់ត្រូវបានគេនាំទៅកន្លែងមានសុវត្ថិភាពបន្ទាប់ពីការវាយប្រហារ។

គួរបញ្ជាក់ថា ប្រទេសយេមែនត្រូវបានបំផ្លិចបំផ្លាញដោយសារជម្លោះមួយដែលបានកើនឡើងក្នុងឆ្នាំ២០១៥នៅពេលដែលសម្ព័ន្ធរដ្ឋអារ៉ាប់ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត បើកប្រតិបត្តិការយោធាដើម្បីកម្ចាត់ពួក Houthi និងស្ដារការគ្រប់គ្រងរបស់លោកប្រធានាធិបតី Abdrabbuh Mansour Hadi ឡើងវិញ។

ការប្រយុទ្ធគ្នាបានបណ្តាលឲ្យមនុស្សជាង១១០,០០០នាក់ស្លាប់និងបង្កគ្រោះមហន្តរាយមនុស្សធម៌ដ៏អាក្រក់បំផុតនៅលើពិភពលោកដោយមានមនុស្សរាប់លាននាក់ធ្លាក់ចូលក្នុងភាពអត់ឃ្លានហើយធ្វើឲ្យប្រទេសនេះកាន់តែងាយរងគ្រោះជំងឺរាតត្បាតកូវីដ១៩៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


