ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រី ជប៉ុន តែងតាំងកូនប្រុសច្បងជាជំនួយការជាន់ខ្ពស់
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានតែងតាំងកូនប្រុសច្បងរបស់គាត់ជាជំនួយការជាន់ខ្ពស់ ដែលជំរុញឲ្យប្រព័ន្ធផ្សព្វផ្សាយមានការរំពឹងទុកថា បុរសវ័យ ៣១ ឆ្នាំរូបនេះកំពុងរៀបចំខ្លួនស្នងតំណែងពីឪពុករបស់គាត់នៅក្នុងឆាកនយោបាយ ។

អ្នកនាំពាក្យរដ្ឋាភិបាលលោក Hirokazu Matsuno បាននិយាយថា លោក Shotaro ដែលជាកូនប្រុសច្បងក្នុងចំណោមកូនប្រុសទាំង ៣ របស់លោក Kishida ត្រូវបានតែងតាំងជាលេខាធិការប្រតិបត្តិរបស់នាយករដ្ឋមន្ត្រី ។
អ្នកនាំពាក្យបានប្រកាសទៀតថា “ការតែងតាំងនេះគឺជាការដាក់មនុស្សត្រឹមត្រូវនៅក្នុងតួនាទីត្រឹមត្រូវ ជាពិសេសផ្អែកលើចរិតលក្ខណៈ និងជំនាញរបស់គាត់ ហើយខ្ញុំជឿថា ការតែងតាំនេះគឺមិនខុសនោះទេ” ។

លោក Matsuno បញ្ជាក់បន្ថែមថា “លោក Shotaro នឹងដើរតាមនាយករដ្ឋមន្ត្រីទៅគ្រប់ទីកន្លែង រួមទាំងការធ្វើដំណើរទៅក្រៅប្រទេសដើម្បីជួបមេដឹកនាំពិភពលោក ក៏ដូចជាការចរចាពាក់ព័ន្ធនឹងនយោបាយជាដើម” ។
គួរបញ្ជក់ថា មុនពេលចូលរួមការិយាល័យនាយករដ្ឋមន្ត្រីរបស់ឪពុក, លោក Shotaro បានធ្វើការនៅក្រុមហ៊ុនពាណិជ្ជកម្មដ៏ធំមួយ ហើយក្រោយមកលោកបានក្លាយជាលេខាធិការប្រតិបត្តិម្នាក់ក្នុងចំណោមលេខាធិការប្រតិបត្តិទាំង ៨ រួមទាំងការិយាធិបតេយ្យការងារចំនួន ៦ ដែលកំពុងធ្វើការឲ្យលោក Kishida ផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Japan Times
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


