ព័ត៌មានអន្ដរជាតិ
ថៃ ប្រុងប្រយ័ត្នខ្ពស់ ចំពោះមេរោគ អេបូឡា (មានវីដេអូ)
ក្រសួងសុខាភិបាលសាធារណៈថៃ កំពុងបង្កើនការពិនិត្យសុខភាព លើអ្នកធ្វើដំណើរមកពីទ្វីបអាហ្រ្វិក ដើម្បីការពារការរីករាលដាលនៃមេរោគ អេបូឡា នៅក្នុងប្រទេស។

ចំណាត់ការនេះបានកើតឡើង ថ្វីបើអង្គការសុខភាពពិភពលោក (WHO) មិនទាន់ចាត់ថ្នាក់ការផ្ទុះឡើងនៃមេរោគ អេបូឡា នៅក្នុងទ្វីបអាហ្រ្វិក ថា ជាគ្រាអាសន្នសុខភាពសាធារណៈអន្តរជាតិក៏ដោយ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល លោកស្រី Traisuree Taisaranakul បាននិយាយថា រដ្ឋាភិបាលដឹងពីការផ្ទុះឡើងនៃវីរុស អេបូឡា ប្រភេទស៊ូដង់ ដែលត្រូវបានរកឃើញជាលើកដំបូងនៅក្នុងប្រទេសអ៊ូហ្គង់ដា កាលពីខែមុន។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈ លោក Anutin Charnvirakul បានណែនាំដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការឃ្លាំមើលលើអ្នកដំណើរដែលចូលមក ជាពិសេសអ្នកដែលមកតាមជើងហោះហើរពីទ្វីបអាហ្វ្រិក។
អ្នកដំណើរទាំងអស់ដែលមកពីទ្វីបអាហ្រ្វិក ជាពិសេសអ្នកដែលបានចាប់ផ្តើមដំណើរក្នុងប្រទេសអ៊ូហ្គង់ដា នឹងត្រូវបំពេញបែបបទនៅច្រកត្រួតពិនិត្យជំងឺឆ្លងអន្តរជាតិ នៅពេលមកដល់អាកាសយានដ្ឋានអន្តរជាតិរបស់ប្រទេសថៃ មុនពេលពួកគេអាចបន្តទៅកាន់បញ្ជរអន្តោប្រវេសន៍បាន។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទទី២៤ខែតុលា មានករណីជំងឺអេបូឡាដែលត្រូវបានបញ្ជាក់ចំនួន ៩០ ករណី ក្នុងនោះមានមន្ត្រីសុខាភិបាលសាធារណៈចំនួន ១១ ករណីនៅប្រទេសអ៊ូហ្គង់ដា។ រហូតមកដល់ពេលនេះ មនុស្សចំនួន២២នាក់ឬប្រហែល ៤៩% បានស្លាប់។
វីរុសអេបូឡាពូជស៊ូដង់នេះ ត្រូវបានគេដឹងថាមានអត្រាស្លាប់ប្រហែល ៥៣% តែគឺមិនសាហាវដូចពូជ Zaire ដែលមានអត្រាស្លាប់ ៦៨%នោះទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ អ៊ូហ្គង់ដា ប្រាប់ឲ្យប្រជាជនប្រយ័ត្ន ខណៈរកឃើញអ្នកឆ្លងជំងឺអេបូឡា ៩ករណីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


