ព័ត៌មានអន្ដរជាតិ
រំលង ១ ថ្ងៃ ហេតុការណ៍រត់ជាន់គ្នាកើតឡើងនៅប្រទេសមួយទៀត បន្ទាប់ពីកូរ៉េខាងត្បូង
កាលពីថ្ងៃសៅរ៍ទី២៩ខែតុលា ប្រទេសកូរ៉េខាងត្បូង បានជួបហេតុការណ៍ដ៏រន្ធត់ នោះគឺជាការរត់ជាន់គ្នាអំឡុងការប្រារព្ធពិធីបុណ្យ Halloween ដោយបណ្តាលឲ្យមនុស្ស ១៥៤នាក់ បាត់បង់ជីវិត។

ដោយឡែក កាលពីថ្ងៃអាទិត្យម្សិលមិញនេះ មនុស្ស១១នាក់ បានស្លាប់ ក្នុងការរត់ជាន់គ្នានៅឯការប្រគំតន្ត្រីក្នុងកីឡដ្ឋានដ៏ធំបំផុតមួយ នៅរដ្ឋធានីរបស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
រដ្ឋមន្ត្រីមហាផ្ទៃលោក Daniel Aselo Okito បានស្តីបន្ទោសអ្នករៀបចំ សម្រាប់ការស្លាប់នេះ ដោយនិយាយថា ព្រឹត្តិការណ៍ប្រគំតន្ត្រីនៅកីឡដ្ឋាន Martyrs ក្នុងទីក្រុង Kinshasa បានដាក់មនុស្សលើសពីសមត្ថភាព។

អ្នកសារព័ត៌មានរ៉យទ័រនៅឯការប្រគំតន្ត្រី បាននិយាយថា កីឡដ្ឋាននេះ ដាក់មនុស្សលើសពីសមត្ថភាពផ្ទុក ៨០០០០នាក់របស់ខ្លួន ហើយមនុស្សមួយចំនួនបានសម្រុកចូលទៅកន្លែង VIP និងកន្លែងដែលគេបម្រុងទុក។
មុននេះ កងកម្លាំងសន្តិសុខបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងមនុស្សដែលបង្កអំពើហិង្សានៅតាមដងផ្លូវ ខាងក្រៅកីឡដ្ឋាន ជាកន្លែងដែលមនុស្សជាច្រើន បានប្រមូលផ្តុំគ្នាមុនការប្រគុំតន្ត្រីដោយ Ipupa ដែលមានដើមកំណើតនៅទីក្រុង Kinshasa។

សិល្បករវ័យ ៤៤ឆ្នាំរូបនេះ គឺជាតន្ត្រីករឈានមុខម្នាក់នៅអាហ្វ្រិក ដែលអាល់ប៊ុមរបស់គាត់បានលក់ទូទាំងពិភពលោក៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ខ្លីៗគួរដឹងពី Itaewon ដែលជាទីតាំងកើតឧបទ្ទវហេតុរត់ជាន់គ្នា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


