ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង៖ ប៉ូលិស ត្រូវតែពន្យល់ពីការឆ្លើយតប ទៅនឹងការហៅទូរស័ព្ទសង្គ្រោះបន្ទាន់ (មានវីដេអូ)
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck-soo បាននិយាយនៅថ្ងៃពុធទី០២ខែវិច្ឆិកានេះថា ប៉ូលិសត្រូវតែពន្យល់ពីរបៀបដែលពួកគេឆ្លើយតប បន្ទាប់ពីទទួលការហៅទូរស័ព្ទបន្ទាន់ជាច្រើនម៉ោង និងប៉ុន្មាននាទីមុនហេតុការណ៍រត់ជាន់គ្នាអំឡុងពិធីបណ្យ Halloween ដែលបានសម្លាប់មនុស្សជាង ១៥០ នាក់នៅក្នុងទីក្រុងសេអ៊ូល។
សោកនាដកម្មកាលពីយប់ថ្ងៃសៅរ៍ទី២៩ខែតុលា បានសម្លាប់មនុស្សចំនួន ១៥៦នាក់ និងរបួស ១៥១នាក់ ខណៈ ២៩នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ជនបរទេស ២៦ នាក់មកពី ១៤ ប្រទេសគឺស្ថិតក្នុងចំណោមអ្នកស្លាប់។
យុវជនរាប់ម៉ឺននាក់ បានប្រមូលផ្តុំគ្នានៅតាមផ្លូវដ៏តូចចង្អៀត ក្នុងតំបន់ពេញនិយម Itaewon ដើម្បីប្រារព្ធពិធីបុណ្យ Halloween លើកដំបូងក្នុងរយៈពេលបីឆ្នាំ។
លោក Han បាននិយាយនៅពេលចាប់ផ្តើម កិច្ចប្រជុំក្រុមការងារស្តីពីគ្រោះមហន្តរាយថា “ប៉ូលិសត្រូវតែធ្វើការត្រួតពិនិត្យឲ្យបានហ្មត់ចត់ ហើយផ្តល់ការពន្យល់ច្បាស់លាស់ និងតម្លាភាពដល់សាធារណជន”។
អត្ថបទចម្លងជាលាយលក្ខណ៍អក្សរនៃការហៅទូរស័ព្ទសង្គ្រោះបន្ទាន់ ដែលបញ្ចេញដោយប៉ូលិសកាលពីថ្ងៃអង្គារ បានបង្ហាញពីការព្រមានដំបូងនៃគ្រោះថ្នាក់ដែលអាចកើតមាន ពោលគឺប្រហែលជាបួនម៉ោង មុនគ្រោះមហន្តរាយកើតឡើង។
យោងតាមអត្ថបទនោះ, ប៉ូលិសបានទទួលការហៅទូរស័ព្ទស្រដៀងគ្នាចំនួន ១០ ផ្សេងទៀត មុនពេលភាពចលាចលប្រែក្លាយទៅជាហេតុការណ៍សម្លាប់មនុស្ស៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ បុរសមួយក្រុម ត្រូវគេស្តីបន្ទោស ថាជាដើមហេតុ នាំឲ្យរត់ជាន់គ្នា នៅ កូរ៉េខាងត្បូង
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១ ថ្ងៃ agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


