ព័ត៌មានអន្ដរជាតិ
សមាជិកសភាប្រទេសអង្គការ ណាតូ បោះឆ្នោតបញ្ជូនអាវុធឲ្យ អ៊ុយក្រែន ទោះប្រឆាំងពីប្រធានាធិបតី
សមាជិកសភាប៊ុលហ្គារីបានបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ដើម្បីផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន បើទោះជាសមាជិកសភាមកពីគណបក្សសង្គមនិយម និងជាតិនិយម ជាពិសេសប្រធានាធិបតី បានជំទាស់ទៅនឹងការសម្រេចចិត្តនេះក៏ដោយ ។

ប្រធានាធិបតីប៊ុលហ្គារីលោក Rumen Radev បាននិយាយប្រឆាំងនឹងការផ្ទេរសព្វាវុធទៅកាន់ទីក្រុងកៀវ ដោយលើកហេតុផលថា អ្នកដែលចូលចិត្តដឹកជញ្ជូនអាវុធគឺជា “អ្នកចម្បាំង” ហើយអាចនឹងអូសទាញប៊ុលហ្គារី ចូលទៅក្នុងជម្លោះជាមួយរុស្ស៊ីផងដែរ ។
គេហទំព័រព័ត៌មាន Novinite បានរាយការណ៍ថា ច្បាប់អនុញ្ញាតឲ្យផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន បានអនុម័តដោយរដ្ឋសភាប៊ុលហ្គារីក្នុងសំឡេង ១៧៥ ទល់នឹង ៤៩ ។ គណបក្សគាំទ្រលោកខាងលិច GERB ដែលបច្ចុប្បន្នជាបក្សដ៏ធំបំផុតនៅក្នុងសភាប៊ុលហ្គារី បានស្នើច្បាប់នេះ ចំពេលមានការពិភាក្សាចម្រុះ បន្ទាប់ពីការបោះឆ្នោតកាលពីខែមុន ។

បញ្ហាផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន គឺជាបញ្ហាដ៏ចម្រូងចម្រាសមួយនៅក្នុងប្រទេសប៊ុលហ្គារី ដែលជិតមួយភាគបីនៃប្រជាជន ចាត់ទុករុស្ស៊ីជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់បំផុតរបស់ប្រទេសពួកគេ, ៣៥ ភាគរយ មើលឃើញអ៊ុយក្រែនជា “អាយ៉ងលោកខាងលិច” និង ៣៨ ភាគរយចង់ឲ្យប៊ុលហ្គារីចាកចេញពីសម្ព័ន្ធភាពអង្គការណាតូ ។
ខណៈពេលដែលសមាជិកសភាប៊ុលហ្គារីកំពុងជជែកគ្នា អំពីជំហរផ្លូវការរបស់ប្រទេសក្នុងការបំពាក់អាវុធដល់ប្រទេសជិតខាង, ឧស្សាហកម្មអាវុធរបស់ប្រទេសនេះ ត្រូវបានគេរាយការណ៍ថា បានលក់អាវុធមានតម្លៃជាង ១ ពាន់លានដុល្លារទៅហើយ ឲ្យអ្នកទិញនៅក្នុងប្រទេសប៉ូឡូញ និងរូម៉ានី ហើយបាននាំចេញអាវុធឡើងវិញផងដែរ ទៅកាន់ប្រទេសអ៊ុយក្រែន ចាប់តាំងពីផ្ទុះសង្គ្រាមជាមួយរុស្ស៊ីកាលពីខែកុម្ភៈ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ អាមេរិក បញ្ជាក់ជាថ្មីរឿងថា រុស្ស៊ី ត្រៀមប្រើអាវុធនុយក្លេអ៊ែរនៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


