ព័ត៌មានអន្ដរជាតិ
មុនចាកចេញពីទីក្រុងភ្នំពេញ លោក ចូ បៃដិន ថ្លែងសារសំខាន់ៗ និងបង្ហាញភាពកក់ក្ដៅដល់ កម្ពុជា (មានវីដេអូ)
មុនអញ្ជើញចាកចេញពីរាជធានីភ្នំពេញ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានថ្លែងសារសំខាន់ៗ និងសម្ដែងការគួរសមមិនធ្លាប់មានក្នុងនាមជាថ្នាក់ដឹកនាំកំពូលនៃមហាអំណាចពិភពលោក អំឡុងជំនួបនៅឯកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក លើកទី១០ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

នៅក្នុងការបង្ហោះសារលើបណ្ដាញ Twitter លោក បៃដិន បាននិយាយថា វាពិតជាអស្ចារ្យណាស់ ដែលយើងបានជួបជុំជាមួយអ្នកទាំងអស់គ្នាម្តងទៀត ហើយពេលនេះ ពួកយើងបានវិលជួបជុំគ្នាជាថ្មីម្តងទៀតនៅទីនេះ ប្រទេសកម្ពុជា ។
លោកបានសរសេរនៅ Twitter របស់លោកទៀតថា “ខ្ញុំទន្ទឹងរង់ចាំការកសាងវឌ្ឍនភាពខ្លាំងជាងមុន ដែលពួកយើងបានធ្វើរួចហើយ ។ អាស៊ាន គឺជាបេះដូងនៃយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់រដ្ឋបាលខ្ញុំ ហើយយើងបន្តពង្រឹងការប្តេជ្ញា ចិត្តរបស់យើងក្នុងការសហការបោះជំហានទៅមុខជាមួយសហគមន៍អាស៊ានដែលមានអំណាច និងសាមគ្គីភាព” ។

លោក បៃដិន បន្តទៀតថា សូមអរគុណម្តងទៀតចំពោះភាពជាដៃគូររយៈពេល ៤៥ ឆ្នាំ រវាងអាស៊ាន និងសហរដ្ឋអាមេរិក ហើយសម្រាប់អ្វីៗទាំងអស់ដែលយើងអាចសម្រេចបានរួមគ្នា ។
អ្វីដែលជាការកត់សម្គាល់នោះ គឺលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានថតរូប Selfie ជាមួយក្រុមការងារអាស៊ាន និងបានសរសេរសារបង្ហោះលើបណ្ដាញ Twitter ថា “សហរដ្ឋអាមេរិកមានទំនាក់ទំនងជាពិសេសជាមួយអាស៊ាន ។ ខ្ញុំស្ថិតនៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដើម្បីពង្រឹងការប្ដេជ្ញាចិត្តរបស់យើងដើម្បីធ្វើការងាររួបរួមជាមួយអាស៊ាន” ។

គួរបញ្ជាក់ថា លោក ចូ បៃដិន បានអញ្ជើញចេញពីទឹកដីនៃព្រះរាជាណាចក្រកម្ពុជាកាលពីវេលាម៉ោង ១៤ និង ២៥ នាទីរសៀលថ្ងៃទី១៣ ខែវិច្ឆកានេះ ក្រោយបំពេញកាតព្វកិច្ចចូលរួមកិច្ចប្រជុំអាស៊ាន-អាមេរិក និងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕
សូមទស្សនាវីដេអូ!
ដោយ ៖ ជីវ័ន្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


